ចិន​បាន​បិទ​ Gmail​ ចោល​ទាំង​ស្រុង​

12/30/2014 0 Comments A+ a-

ប្រព័ន្ធ​ការ​ពារ​ដំណើរ​ការ​ Website (Great Firewall )​ របស់​ប្រទេស​ចិន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ Google​ សា​រជាថ្មី​ដោយ​បាន​បិទ​ដំណើរ​ការ​ Gmail​ ចោល​ទាំង​ស្រុង។

ថ្មី​ៗ​នេះ​អ្នក​ប្រើ​ប្រាស់​​ប្រព័ន្ធ​គណនី​ Gmail​ នៅ​ក្នុង​ប្រទេស​ចិន​គឺ​មិន​អាច​ដំណើរ​ការ​សេវា​ របស់​ Google ​មួយ​នេះ​បាន​ទេ​ បើ​ទោះ​បី​ជា​ប្រើ​កម្មវិធី​ផ្សេង​ក៏​ដោយ។ នៅ​ខែ​មិថុនា​កន្លង​ទៅ ​គេហទំព័រ​ Gmail​ គឺ​ត្រូវ​បាន​បិទ ​(Block)​ម្ដង​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​ចិន​ រួម​​ទាំង​សេវា​របស់​ Google ផ្សេង​ទៀត​ដូច​ជា​ Google Search, Google Maps, Google Docs,​ និង​ Google Drive។ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​អាច​ដំណើរ​ការ​ Gmail​ បាន​​​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ដូច​​ជា​ Microsoft Outlook​ ឬ​ Apple Mail​ តាម ​Protocol​ មួយ​ចំនួន​ដូច​ជា​ IMAP, POP, និង STMP ។ ដោយ​ឡែក​ពេល​នេះ​ដែរ​ សេវា​ និង​កម្មវិធី​ទាំង​នេះ​​​គឺ​ត្រូវ​បាន​បិទ​ទាំង​ស្រុង។

ការ​ធ្វើ​តេស​សាកល្បង​ទៅ​លើ​ដំណើរ​ការ​របស់​ Gmail ​នៅ​ក្នុង​កម្មវិធី​ Mail appផ្សេង​ៗ​គ្នា​ តែ​លទ្ធ​ផល​បាន​ឲ្យ​ដឹង​ថា​ វា​ត្រូវ​បាន​បិទ​ដំណើរ​ការ​ហើយ​ក្នុង​ប្រទេស​ចិន។ នេះ​មាន​ន័យ​ថា​មធ្យោបាយ​តែ​មួយ​ដែល​អាច​ដំណើរ​ការ​ Gmail​ បាន​នៅ​ក្នុង​ប្រទេស​ចិន​ គឺ​មាន​តែ​តាម​រយៈ​ VPN ឬ  proxy tool​ ប៉ុណ្ណោះ។

Transparency Report tool​ របស់​Google ​ក៏​បាន​បង្ហាញ​ដែរ​ថា​ ដំណើរ​ Gmail នៅ​ក្នុង​ប្រទេស​ចិន ​(រូប​ភាព​ដែល​បាន​បង្ហាញ​ខាង​ក្រោម​) គឺ​បាន​ធ្លាក់​ដល់​សូន្យ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ធ្នូ​នេះ។

Chinas-Great-Firewall-attacks-Google-once-again-blocks-any-form-of-access-to-Gmail
ប្រែ​សម្រួល​៖ សំនៀង
ប្រភព៖ techinasia