FBI ចុះទៅដល់រោងកុន ចាក់រឿង The Interview ខណៈប្រកាស ហានិភ័យ នៃការវាយប្រហារ ភារវកម្ម

12/26/2014 0 Comments A+ a-

ព័ត៌មានអន្តរជាតិ ៖ FBI កំពុងឈានទៅដល់ បណ្តារោងកុនច្រើនជាង ២០០ ដែលមានគម្រោងក្នុងការ ចាក់បញ្ចាំងខ្សែភាពយន្តថ្មី The Interview នៅអំឡុងថ្ងៃព្រហស្បត្តិ៍នេះ ខណៈចេញ  សេចក្តីប្រកាសព្រ មាននូវហានិភ័យមួយចំនួន ដោយអាចនឹងរងការវាយប្រហារ ។
ទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន អោយដឹងថា យប់ថ្ងៃអង្ការកន្លងទៅនេះ កងកម្លាំងFBIបានបញ្ចូន បញ្ជីឈ្មោះបណ្តារោងកុនទាំងនោះ ទៅស្នាក់ការ ការិយាល័យ គ្រប់គ្រងប្រព័ន្ធអ៊ិនធើណេត   FBI ។ គួរ រំឭកថា FBI នឹងធ្វើការហៅទូរស័ព្ទដោយផ្ទាល់ ឬក៏ចុះទៅដល់ផ្ទាល់ ទីតាំង រោងកុន    ច្រើនជាង ២០០ កន្លែង ដើម្បីផ្តល់ជាដំណឹងដល់ពួកគេ ប្រសិនណាបើមានការគម្រាមវាយប្រហារ ភារវកម្ម  ណាមួយ ដ៏ សក្តានុពលនោះ កើតឡើងដោយសារ បំលាស់ប្តូរនូវការសម្រេចចិត្ត ក្នុងការចាក់បញ្ជាំងខ្សែភាពយន្តថ្មី ខាងលើ ។
មន្រ្តីពាក់ព័ន្ធ គូសបញ្ជាក់អោយដឹងថា អ្វីដែលជាការព្រួយបារម្ភទៅលើបណ្តារោងកុនទាំង  នោះគឺ ការ វាយប្រហារលុកលុយចូលទៅក្នុងប្រព័ន្ធ កុំព្យូទ័រ ខណៈពេលដែលកងកម្លាំង ជំនាញខាង   បច្ចេកវិទ្យា FBI នឹងសហការ រួមដៃជាមួយនឹងកម្លាំង ប្រឆាំងទៅនឹងសកម្មភាព វាយប្រហារ ភារវកម្ម   Joint Terr - orism Task Force នឹងប្រឈមមុខចំពោះ ចលករគម្រាមដ៏មានសក្តានុពលមួយនេះ ។
ជាការពិត ក្រុមហ៊ុន Sony បានបន្តរក្សាទំនាក់ទំនងជិតស្និទ្ធបំផុត ជាមួយនឹង FBIពាក់ព័ន្ធនឹងគម្រោង ផែនការចេញផ្សាយ ភាពយន្តថ្មីមួយនេះ ។ ពិតណាស់ ពួកគេ(FBI)ពិតជាផ្សាភ្ជាប់ជាមួយនឹងក្រុមហ៊ុន Sony រួចជាស្រេច ខណៈសម្រេចបាននូវភ្លើងខៀវ ក្នុងការចាក់បញ្ជាំងភាពយន្តថ្មីមួយនេះ ។
គួរបញ្ជាក់ថា បំលាស់ប្តូរការសម្រេចចិត្តលើកនេះ​ អាចធ្វើទៅបាន ក្រោយពីមានការរិះគន់   ពីសំណាក់ បេក្ខភាពប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ថាជាកំហុសឆ្គង របស់  ក្រុមហ៊ុន Sony ក្នុងការសម្រេចចិត្ត មិនចាក់បញ្ជាំង នៅថ្ងៃទី ២៥ ក្រោយមានការវាយប្រហារ   ភារវកម្ម   ទៅលើបណ្តា រោងកុនណាដែលទទួលចាក់ផ្សាយ ភាពយន្តថ្មីមួយនេះ ពីសំណាក់ក្រុម     Hacker   ខណៈមានការស្តី បន្ទោស អោយកូរ៉េខាងជើង ថាជាអ្នកនៅពីក្រោយការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រលើកនេះ ។
របាយការណ៍ បញ្ជាក់ថា The Inteview គឺជាភាពយន្តថ្មី បែបកំប្លែង សរបញ្ជាក់ពីផែនការប្រឌិតក្នងការ ធ្វើឃាត មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong Un ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី