ឃាត់ខ្លួនបុរសម្នាក់ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់លើកម្ម​ការិនី​៣នាក់

12/30/2014 0 Comments A+ a-


fghh
រាជធានីភ្នំពេញ៖ កម្ម​ការិនី​៣នាក់​ ដោយអត់ទ្រាំនឹង​ការប្រព្រឹត្តិ​របស់បុរសម្នាក់​ដែល​តែង​តែ​លួចបន្លំ​​ស្ទាប​គូទ​របស់​ពួក​នាង​​ទាំង​៣​ជា​រឿយ​ ខណៈ​ពួកនាងទៅងូត​ទឹកនៅ​បន្ទប់ទឹក​រួមមួយ ​ក្នុងផ្ទះ​ជួលមួយ​កន្លែង ដោយពួក​គាត់បាន​នាំគ្នា​មក​​ប៉ុស្តិ៍ចោមចៅ​ ដើម្បីធ្វើការប្តឹង​បុរសម្នាក់​នោះ ពីបទបៀតបៀនកេរ្តិ៍ខ្មាស់។ករណីនេះ បានកើតឡើង កាលពីម៉ោង០៩យប់​ថ្ងៃទី​២៨ ខែធ្នូនេះ ស្ថិតនៅភូមិ​ព្រៃ​ខាងជើង សង្កាត់​ចោម​ចៅ​ ខណ្ឌពោធិ៍​សែន​ជ័យ​។
សមត្ថកិច្ច បានឱ្យ​ដឹងថា បុរស​ជាប់ចោទ​ឈ្មោះ​ អ៊ិន កសាង អាយុ​៤០​ឆ្នាំ ជា​អ្នករត់ម៉ូតូ​ឌុប មានទីលំនៅ​ក្នុង​​ផ្ទះ​ជួល​ខាងលើ ដោយមាន​ប្រពន្ធ​និង​កូនផងដែរ។ ចំណែកឯ​នារី​រងគ្រោះទាំង​៣នាក់ ១.ឈ្មោះរី រង អាយុ​១៨​ឆ្នាំ ជា​កម្ម​ការិនី​រោងចក្រ ដោយគាត់​បាន​និយាយ​ថា បុរស​នោះ​បានបន្លំ​ស្ទាបគូទ​គាត់​កាលពី៣ថ្ងៃមុន ២.​ឈ្មោះ​ពាន​ ផល្លា អាយុ​​៣០​ឆ្នាំ បានបន្លំស្ទាបគាត់​កាលពីវេលាម៉ោង​៦ល្ងាច​​ និង​៣.ឈ្មោះ​ហែម ស្រីវ៉ន អាយុ​២០​ឆ្នាំ​ បានបន្លំ​ស្ទាប​គូទ​នៅ​​វេលា​ម៉ោង​​៦ល្ងាច​ដដែល។
ទោះបីជាយ៉ាងណា បុរស​​ឈ្មោះអ៊ិន កសាង បាន​​ឆ្លើយ​បដិសេធគ្រប់យ៉ាង និងបាន​ទាមទារ​រកភស្តុតាង។បច្ចុប្បន្នបុរស​ជាប់ចោទ​និង​នារីរងគ្រោះទាំង៣នាក់​ កំពុង​ធ្វើការ​ដោះស្រាយ​នៅក្នុង​ប៉ុស្តិ៍ចោមចៅ។
ប្រភពពី Free Press Magazine