សមត្ថកិច្ច​ជំនាញ​ចុះ​ឆែកឆេរ​ផ្ទះ​គ្រូពេទ្យ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ចម្លង​មេរោគ​អេដស៍

12/19/2014 0 Comments A+ a-


a7584f11-0a63-4287-a2c5-b5fe36fd5918
សមត្ថកិច្ច​ជំនាញ​ផ្នែក​ស៊ើបអង្កេត ចុះ​ឆែក​ឆេរ​ផ្ទះ​លោក​គ្រូ​ពេទ្យ​ម្នាក់​នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​គេ​ការ​សង្ស័យ​ថា ជា​អ្នក​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ភូមិ ដើម្បី​រក​ភស្តុតាង​នៃ​ការ​ចម្លង នៅ​ថ្ងៃ​ទី ១៨ ធ្នូ។
ក្នុង​ប្រតិបត្តិការ​ចុះ​ពិនិត្យ និង​ឆែកឆេរ​នេះ សមត្ថកិច្ច​សហការ​នឹង​មន្ត្រី​ជំនាញ​ជំងឺ​ឆ្លង និង​អង្គភាព​ការងារ​កុមារ ហៅ​កាត់​ស៊ីភីយូ (Children Protection Unit) បាន​ពិនិត្យ​សំបក​ថ្នាំពេទ្យ និង​ឧបករណ៍​ប្រើប្រាស់​របស់​គ្រូពេទ្យ សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កន្លង​មក។
ក្នុង​បរិវេណ​ជុំវិញ​ផ្ទះ​លោក​គ្រូពេទ្យ​ភូមិ យ៉ែម ជ្រិន មាន​ប្រជាពលរដ្ឋ​ចោមរោម និង​តាមដាន​ឃ្លាំមើល សកម្មភាព​ឆែកឆេរ​នោះផង​ដែរ។
នៅ​ថ្ងៃ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ថ្លែង​អំពាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ប្រើប្រាស់​បច្ចេកទេស​វេជ្ជសាស្ត្រ ត្រួត​ពិនិត្យ​លទ្ធផល​តេស្ត​ឈាម​ឡើង​វិញ និង​ត្រូវ​ធានា​សុវត្ថិភាព​លោក​គ្រូ​ពេទ្យ​ម្នាក់​នោះ​ផង​ដែរ។
សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​ពិស្ដារ​​ក្នុង​កម្មវិធី​ផ្សាយ​​យប់​នេះ…
ប្រភពពី វិទ្យុអាស៊ីសេរី