លោក កែម ឡី អះអាងពីគោលការណ៏បង្កើតគណបក្សមូលដ្ឋានថ្មី (មានសម្លេង)

12/30/2014 0 Comments A+ a-

រាជធានីភ្នំពេញ៖ លោក កែម ឡី ដែលជាអ្នកវិភាគ បញ្ហាសង្គម ដ៏មានប្រជាប្រិយភាព និងជាអ្នកតាមដានស្ថានការណ៏សង្គម ដើម្បីការអភិវឌ្ឍន៍ បានអះអាងថា គណបក្សមូលដ្ឋានថ្មីមួយ និងបង្កើតជាផ្លូវការនៅពេលខាងមុខនេះ។
អ្នកតាមដានស្ថានការណ៏សង្គម និងជាសមាជិកនៃពណ្តាញពលរដ្ឋសកម្ម ដើម្បីការអភិវឌ្ឍន៍ ក្រោមគម្រោងខ្មែរដើម្បីខ្មែរ កាលពីពេលកន្លងទៅថ្មីៗនេះ នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋមកពីគ្រប់វិស័យចំនួន ២៥០នាក់លោកបានកើកឡើងពីនិតិវិធីពីរ ជំហាន ទៅលើដំណើរការនៃ ការបង្កើតគណបក្សមូលដ្ឋាន។គណបក្ស មូលដ្ខាន ដែលលោក កែម ឡី ជឿជាក់ថានឹងអាចជួយអភិវឌ្ឍន៍សហគមន៏។
លោក កែម ឡី បានបង្ហាញថា បច្ចុប្បន្នមានឃំុចំនួន២៥ ដែលគ្រោងនឹងធ្វើការសាកល្បងជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីអោយមានការរៀបចំគណបក្សមូលដ្ឋាន ក្នុងនោះមាននៅក្នុងខេត្តព្រៃវែង តាកែវ កំពង់ចាម មណ្ឌលគិរី កំពង់ស្ពឺ និងខេត្តកណ្តាល៕
 លោក កែម ឡី ជាអ្នកវិភាគនិងជាអ្នកតាមដានស្ថានការណ៏សង្គមស្ថានការសង្គម
សូមលោក អ្នក នាង ចុចស្តាប់ ពិស្តារទាំងស្រុង ពីការបព្ជាក់ពីគោលការណ៏បង្កើតគណបក្សមូលដ្ឋានថ្មី របស់លោក កែម ឡី។