មហន្ដរាយផ្លូវអាកាស ឆ្នាំ២០១៤ បាត់ខ្លួនធ្លាក់ ឆេះយន្ដហោះ

12/30/2014 0 Comments A+ a-

ស៊ីអិនអិន៖ នៅក្នុងឆ្នាំ២០១៤ នេះគឺជាឆ្នាំមួយ ដែលអាកាសចរណ៍ មានគ្រោះមហន្ដរាយ ធ្ងន់ធ្ងរបំផុត តួយ៉ាងមាន យន្ដហោះ MH17 យន្ដហោះអាល់ហ្សេរី 5017 ឥឡូវនេះឈាន ដល់ការបាត់ខ្លួនយន្ដហោះ អ៊ែរអេស៊ា ដែលបាននឹងកំពុង បន្សល់ទុកការងឿយឆ្ងល់ ពីសំណាក់ ក្រុមគ្រួសារសាច់ញាត្តិ និងសាធារណៈជន ថាតើវាបានបាត់ខ្លួន ដោយរបៀបណា ។
ការបាត់ខ្លួនរបស់ជើង ហោះហើរក្រុមហ៊ុន AirAsia 8501 រវាងឥណ្ឌូនេស៊ី និងសិង្ហបុរី កាលពីថ្ងៃចុង សប្តាហ៍មុននេះ ឆ្នាំ២០១៤នេះ គឺជាឆ្នាំ ដ៏ចម្លែកមួយ ដែលបានបំផ្លិចបំផ្លាញ ដំណើរអាកាសចរណ៍ ជាបន្ដ បន្ទាប់ដោយមាន យន្តហោះបាត់ខ្លួន និងជួបគ្រោះមហន្ត មិនចេះចប់ ។ ហើយឆ្នាំ២០១៤ នេះអាចជាឆ្នាំ ដែលអាក្រក់បំផុត សម្រាប់អាកាសចរណ៍ នៅក្នុងប្រវត្តិថ្មី ។ តើលោកអ្នកមិត្តអ្នកអាន យល់យ៉ាងណា ចំពោះទស្សនៈ ដែលលើកឡើងថា ឆ្នាំ២០១៤ នេះជាឆ្នាំដ៏អាក្រក់បំផុត?
យន្ដហោះរបស់ក្រុមហ៊ុន អាកាសចរណ៍អ៊ែរអេស៊ា កាលពីចុងសប្ដាហ៍មុន បានបាត់ខ្លួននៅលើផ្ទៃសមុទ្រ ប្រទេសឥណ្ឌូនេស៊ី ក្រុមគ្រួសារអ្នកដំណើរស្ថិត នៅលើយន្តហោះ បានបាត់ខ្លួន តើយើងមិនអាចនិយាយ បាន តើយន្ដហោះបាត់ខ្លួន ដោយរបៀបណា នៅឆ្នាំ២០១៤នេះ? គ្រោះថ្នាក់យន្ដហោះ របស់ក្រុមហ៊ុន អ៊ែរអេស៊ា នេះគឺបានឈានចូលក្នុង មហន្ដរាយគ្រោះថ្នាក់ អាកាសចរណ៍លើកទី ១១១ហើយ ទូទាំងពិភព លោក គិតចាប់ពីឆ្នាំ ១៩២៧ មកដល់បច្ចុប្បន្ន។
នៅក្នុងលក្ខខណ្ឌនៃចំនួនអ្នកស្លាប់ ស្ថិតក្នុងរូបភាព ដែលមានសភាពធ្ងន់ធ្ងរមួយ។ គេបានគុសបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្រោះមហន្តរាយ អាកាសចរណ៍ឆ្នាំនេះ បានឆក់យកជីវិតមនុស្ស រហូតដល់ ១,១៥៨ នាក់។ ដែលក្នុងនោះយន្តហោះ អ៊ែរអេស៊ា ដែលដឹកអ្នកដំណើរចំនួន ១៦២នាក់ នៅបន្ដបាត់ខ្លួន នៅឡើង ហើយមិនដឹងថាអ្នកទាំងអស់ នៅលើយន្ដហោះ ស្លាប់ឫរស់ ។
ហើយប្រសិនបើអ្នកទាំងអស់គ្នា នោះបានស្លាប់ នៅឆ្នាំនេះពិតមែន នោះអ្នកស្លាប់ នៅក្នុងគ្រោះថ្នាក់ អាកាសចរណ៍ នឹងឈានដល់ចំនួន ១,៣២០នាក់ហើយ បើគិតចាប់តាំងពីឆ្នាំ២០០៥មក នេះបើយោងតាម ប្រភពពីទិន្ន័យ របស់អង្គការ ៕