ប្រធាន តុលាការ សម្រេចប្រគល់ផ្ទះ ឧកញ៉ា ថោង សារ៉ាត់ ជូនប្រពន្ធទី២ ទាវ ធីតា រីឯផ្ទះប្រពន្ធទី៣ ដាក់ឃ្លុំប៊េ

12/19/2014 0 Comments A+ a-


ថោង សារ៉ាត់
ភ្នំពេញៈ គណៈកម្មការ ចម្រុះរបស់កម្លាំង នគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំដោយប្រធានតុលាការ លោក អាំង មាលតី បានសម្រេច ប្រគល់ផ្ទះរបស់ឧកញ៉ាថោង សារ៉ាត់ ទៅឲ្យប្រពន្ធទី២ឈ្មោះ ទាវ ធីតា រីឯផ្ទះប្រពន្ធទី៣ ឈ្មោះ ឌួង ថាវរី ត្រូវបានដាក់ឃ្លុុំប៊េ មិនឲ្យមានអ្នកចេញចូល និងស្នាក់នៅនោះឡើយ។
ការសម្រេចរបស់គណៈកម្មការចម្រុះ នៅក្នុងការស៊ើបអង្កេតរឿងក្តីឃាតកម្ម ដ៏ល្បីល្បាញ នៅចុងឆ្នាំ២០១៤ ខាង លើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពី គណៈកម្មការ ដឹកនាំដោយ ប្រធានតុលាការ ចុះទៅឆែកឆេរ ផ្ទះលេខ៩១៧ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលគេដឹងថា ជាផ្ទះ របស់ឈ្មោះឌួង ថាវរី ប្រពន្ធទី៣ ឧកញ៉ាថោង សារ៉ាត់ ពោលមិន ជាប្រពន្ធដើមនោះឡើយ។
ស្នងការរងរាជធានីភ្នំពេញ និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ដែលបាន ដឹកនាំកម្លាំង ចុះឆែកឆេរបានបញ្ជាក់ថា ក្រោយបញ្ចប់ប្រត្តិបតិការ ប្រធានតុលាការ បានសម្រេចឃ្លុំប៊េ ផ្ទះលេខ៩១៧ របស់ឈ្មោះឌួង ថាវរី ជាបណ្តោះអាសន្ន  រង់ចាំដំណោះស្រាយតាមនីតិវិធី នៅពេលក្រោយ ហើយផ្ទះឧកញ៉ាថោង សារ៉ាត់ ដែលបានឃ្លុំប៊េ កាលពីពេលកន្លងទៅនេះ ត្រូវបានលោកប្រធានតុលាការ សម្រេចប្រគល់ទៅឲ្យឈ្មោះ ទូវ ធីតា វិញជាអ្នកគ្រប់គ្រង់។
បើតាលលោកឧត្តមសេនីយ៍ជួន ណារិន្ទ សម្រាប់ប្រត្តិបតិការចុះឆែកឆេរលេខ៩១៧ កាលពីព្រឹកមិញនោះ គណៈកម្មការ ចម្រុះបាន រកឃើញឯកសារមួយចំនួន បន្ថែមទៀត។ គូបញ្ជាក់ថា នេះជាការចុះឆែកឆេរ ផ្ទះរបស់ ឧកញ៉ាថោង សារ៉ាត់ និងភរិយារបស់ខ្លួនលើក ទី៣ ហើយក្រោយពេលដែល សំណុំរឿងឃាត់កម្ម លើឧកញ៉ាអ៊ឺង ម៉េជឺ បានលាតត្រដាង ថាម្ចាស់បូរី៩៩៩ ជាមេឃ្លោងឃាតករ នៅការបាញ់សម្លាប់ជនរងគ្រោះ។
រហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ច កម្ពុជាមិនទាន់អាចស្វែងរកចាប់ខ្លួន ឧកញ៉ា ថោង សារ៉ាត់ នៅឡើយទេ បើទោះបី នគរបាលអាំងទែប៉ូលរបស់កម្ពុជាបានសហការរួចរាល់ ជាមួយនគរបាលអាំងទែប៉ូលអន្តរជាតិក៏ដោយនោះ។ យោងតាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានដាក់ការសង្ស័យថា ឧកញ៉ាថោង សារ៉ាត់ និង ប្រពន្ធទី៣ របស់ខ្លួន ឌួង ថាវរី កំពុងលាក់ខ្លួនពួនអាត្មា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
បើទោះបីមេឃាតករវ័យក្មេងរូបនេះមិនទាន់ត្រូវ បានចាប់ខ្លួន ប៉ុន្តែអង្គរក្សទាំង៤នាក់ ដែលជាជនដៃដល់ និងអ្នក ចូលរួមធ្វើសកម្មភាពបាញ់ជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ទាំង៤នាក់ ព្រមទាំងឪពុកម្តាយ ត្រូវបានតុលាការ ចោទប្រកាន់ ហើយដាក់ឃុំខ្លួននៅពន្ធនាគារព្រៃស រួចរាល់ហើយដែរ។
គួរកត់សំគាល់ថារហូតមក ដល់ម៉ោងនេះ ពុំមានជនណាម្នាក់ អាចលាតត្រដាងពីការពិត និងមូលហេតុ ជាក់ស្តែង ក្នុងអំពើឃាតកម្មនេះ នៅឡើយទេពោល មានតែឧកញ៉ា ថោង សារ៉ាត់ ម្នាក់គត់ដែលអាចបើកវាំងននខ្មៅ នេះបាន៕

_______________________
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល