ឃុំខ្លួន​កូនស្រី​ចៅសង្កាត់​ព្រែក​លៀប​ដាក់គុក​ព្រៃ​ស​បណ្ដោះអាសន្ន​ករណី​ចេញ​សែក​អត់​លុយ​៨២​ម៉ឺន​ដុល្លារ​

12/27/2014 0 Comments A+ a-

​ភ្នំពេញ​ ៖​ ចៅក្រម​ស៊ើបសួរ​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​លោក​ រស់​ ពិសិដ្ឋ​ បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ​ ព្រាប​ សិរី​សុធា​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ដែល​ត្រូវជា​កូនលោក​ ព្រាប​ មុនី​ ចៅ​ សង្កាត់​ព្រែក​លៀប​ដាក់​ពន្ធនាគារ​ព្រៃ​ស​ បណ្ដោះអាសន្ន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​ ធ្នូ​ ឆ្នាំ​២០១៤​ ។​
​ជនជាប់ចោទ​រូប​នេះ​ត្រូវ​បាន​តំណាង​ អយ្យកា​រលោក​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជ​ អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ “​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​”​ តាម​បញ្ញត្ដិ​មាត្រា​ ២៣១​ ច្បាប់​ស្ដី​ពី​ឧបករណ៍​អាច​ជួញដូរ​ បាន​ និង​ប្រតិបត្ដិការ​ទូទាត់​សង​ប្រាក់​ ។​ ប្រព្រឹត្ដ​នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១២,​ ថ្ងៃ​ទី​៤,​ ៥,​ ៦​ ខែតុលា​ ឆ្នាំ​២០១២,​ ថ្ងៃ​ទី​ ៤,​ ១២,​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១២,​ ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១២​ ។​
ជនជាប់ចោទ​ត្រូវ​បាន​នគរបាល​ ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាល​ ពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៤​ តាម​ដីកា​ បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ​៧១៤​ត​ព្រ​ របស់​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ ភ្នំពេញ​លោក​ រស់​ ពិសិដ្ឋ​ ។​
នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៤​ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ឈ្មោះ​ ម៉​ម​ សិលា​ ហៅ​វី​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ត្រូវជា​ ប្ដី​របស់​ជនជាប់ចោទ​ឈ្មោះ​ព្រាប​ សិរី​ សុធា​ ដើម្បី​សាកសួរ​ ប៉ុន្ដែ​នៅ​រសៀល​ ថ្ងៃ​ដដែល​នេះ​ត្រូវ​បាន​តុលាការ​ឱ្យ​ត្រឡប់​ ទៅ​ផ្ទះ​វិញ​អាច​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ចេញ​ សែក​អត់​លុយ​ចំនួន​៨២​ម៉ឺន​ដុល្លារ​ ។​
នៅ​ក្នុង​សំណុំរឿង​ចេញ​សែក​អត់​ ប្រាក់​នេះ​ផង​ដែរ​មិន​ត្រឹមតែ​កូនស្រី​ របស់​លោក​ ព្រាប​ មុនី​ ប៉ុណ្ណោះ​ទេ​ដែល​ ជាប់ចោទ​ ក្នុង​នោះ​សូ​ម្បី​តែ​ភរិយា​របស់​ គាត់​ក៏​សមត្ថកិច្ច​កំពុង​ស្វែងរក​ ប៉ុន្ដែ​ត្រូវ​ បាន​គេចខ្លួន​មួយ​រយៈ​ បន្ទាប់​ពី​តុលាការ​ មិន​បាន​ព​ន្លឿ​ន​នីតិវិធី​ ។​
មន្ដ្រី​តុលាការ​បាន​បង្ហើប​ថា​ មាន​ រយៈពេល​ជាង​១​ឆ្នាំ​កន្លះ​សំណុំរឿង​នេះ​ ត្រូវ​បាន​ជាប់​គាំង​នៅ​ត្រឹម​ចៅក្រម​ស៊ើប​ សួរ​លោក​ តែ​ សំអាង​ ហាក់ដូចជា​ពុំ​ បាន​បន្ដ​នីតិវិធី​សម្រេច​ថា​នាំ​ខ្លួន​ឬ​ស្វែង​ រក​ចាប់ខ្លួន​ទៅ​លើ​ជន​ត្រូវ​ចោទ​ ដែល​ ខាង​ដើមចោទ​ដាក់​ភាព​សង្ស័យ​ថា​ រឿង​ នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ទៅ​នឹង​ការ​ ទទួល​លាភសក្ការៈ​ណាមួយ​ ទើប​សំណុំ​ រឿង​បាត់​មួយ​រយៈ​ ។​ ក្រោយមក​លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​កាន់​សំណុំ​ រឿង​នេះ​ព​ន្លឿ​ន​នីតិវិធី​ទើប​ឈាន​ដល់​ ចេញ​ដីកានាំខ្លួន​កូនស្រី​លោក​ ព្រាប​ មុនី​ ចៅសង្កាត់​ព្រែក​លៀប​ដាក់​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន​ ។​
ប្រភពពី នគរវត្ត