រោងការ​ធ្វើ​ពី​ដែក​ប៉ះ​តំណរ​ខ្សែភ្លើង​ឆក់​ស្លាប់​យាយ​ម្នាក់

12/27/2014 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង​ ៖​ លោកយាយ​មា្ន​ក់បាន​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​ពី​ចរន្ត​អ​គិ្គ​ស​នី​ឆ្លង​ទៅ​លើ​រោងការ​ដែល​សង់​អំពី​ដែក​ ហើយ​លោកយាយ​បាន​កាន់​ ។
ដែល​ហេតុ​ការ​ណ៌​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៩​យប់​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​ក្នុងភូមិ​ស្វាយ​គយ​ ឃុំ​ពន្លៃ​ ស្រុក​បរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង​ ។​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ខោល​ សឿង​ ភេទ​ស្រី​ អាយុ​៧០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​
​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា​ នៅ​ក្នុង​យប់​ថ្ងៃ​កើតហេតុ​នោះ​ មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ នោះ​គេ​ការកូន​ ដោយ​បាន​រៀប​រោង​ដែក​ និង​បាន​រាយ​ខ្សែភ្លើង​ សម្រាប់​ធ្វើ​ពិធីការ​នោះ​ ។​ នៅ​ក្នុង​យប់​នោះ​មាននៅ​ពេល​មាន​ខ្យល់​បក់​ខ្លាំង​ បណ្តាល​អោយ​ខ្សែភ្លើង​ ដែល​មាន​តំណរ​មិន​បាន​រុំ​អោយ​ត្រឹមត្រូវ​ បាន​ទៅ​ប៉ះ​នឹង​ដែក​សសរ​រោង​នោះ​ បណ្តាល​អោយ​ឆ្លង​ចរន្ត​ភ្លើង​ នៅ​ពេល​ដែល​លោកយាយ​ទៅ​កាន់​ បណ្តាល​អោយ​ឆក់​ស្លាប់​តែ​ម្តង​ ៕
– ប្រភពពីនគរវត្ត