ល្បួងក្មួយខាងប្រពន្ធ ទៅផឹកស៊ីស្រវឹង នាំទៅរំលោភ បានសម្រេច ៤ដង ក្នុងមួយយប់
រាជធានីភ្នំពេញ ៖ បុរសកំហូចល្មោភកាមម្នាក់ ត្រូវបានកំលាំង កងរាជអាវុធហត្ថ ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ចាប់ខ្លួនពីបទប្រើល្បិច បោកបញ្ឆោតក្មេងស្រី ដោយសន្យា រកការងារឲ្យធ្វើនិងបង្អកស្រារហូតស្រវឹង នាំយកទៅរំលោភ រហូតបានសំរេច ៤ដង ក្នុងផ្ទះសំណាក់ នៅចំណុចភូមិព្រែកទាល់ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ វេលាម៉ោង ១០និង១៥ នាទី ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ។
ជនសង្ស័យឈ្មោះ វិន ចាន់តារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរអ្នកបញ្ចូលហ្គាស ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ត្រូវបានឃាត់ខ្លួន ទៅតាមពាក្យបណ្ដឹង របស់អាណាព្យាបាល ក្មេងស្រីរងគ្រោះ។ ជនរងគ្រោះឈ្មោះ ស ស ន ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទើបមកពីស្រែ ដើម្បីរកការងារធ្វើនៅភ្នំពេញ ត្រូវជាក្មួយរបស់ ប្រពន្ធជនសង្ស័យ តែម្តង។
នារីរងគ្រោះ ទើបមកភ្នំពេញ បាន ២ថ្ងៃប៉ុណ្ណោះ ក៏ត្រូវជនសង្ស័យជាពូ ប្រើល្បិចនាំទៅរកការងារធ្វើ ហើយក៍ល្បួងផឹកស៊ី រហូតស្រវឹង ហើយក៍នាំយកទៅរំលោភ ក្នុងផ្ទះសំណាក់មិនស្គាល់ឈ្មោះ នៅម្តុំស្ទឹងមានជ័យ បានសំរេច ៤ដង ក្នុងមួយយប់។ លុះព្រឹកឡើង ក្មេងស្រីរងគ្រោះ ក៏ប្រាប់ឪពុកម្ដាយ ដែលធ្វើសន្តិសុខឯកជន តាមរោងចក្រ នៅភ្នំពេញ ទើបនាំគ្នាប្ដឹងសមត្ថកិច្ចអាវុធហត្ថ ឲ្យចាប់ខ្លួនតែម្តង។ ជនសង្ស័យ បានសារភាពថា គេពិតជាបាន ចាប់ក្មេងស្រីរងគ្រោះ ត្រូវជាសាច់ញាតិ ខាងប្រពន្ធ រំលោភបានសំរេច ៤ដងមែន នៅក្នុងផ្ទះសំណាក់៕
ប្រភពពី វត្តភ្នំ