ស្រីស្អាត បើករថយន្តបង្ក គ្រោះថ្នាក់ចរាចរណ៍ ហើយ ហាមអ្នកកាសែត មិនឲ្យថត

12/25/2014 0 Comments A+ a-

ភ្នំពេញ ៖ ស្រីស្អាតម្នាក់បានបើក រថយន្តលុច្សស៊ីស ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2I-3658 របស់ខ្លូន ឡើងចិញ្ចើមផ្លូវ ទៅបុកខឿន ទៅមុខលែងរួច ឃើញដូច្នេះ អ្នកកាសែតក៏នាំគ្នាថត ស្រាប់តែស្រីរូបនោះ ស្រែកគំរាមមិនឲ្យអ្នកកាសែតថត ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ តាមបណ្តោយផ្លូវលេខ ៨៤ មុខសណ្ឋាគារហូលីដេ (Holiday) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចមូលដ្ឋាន បាននិយាយថា មុនពេលកើតហេតុ ស្រីស្អាតរូបនេះ បានបើករថយន្តរបស់ខ្លួនចេញពី ហូលីដេ បំណងឡើងផ្លូវមុនីវង្ស តែមិនដឹងជាយ៉ាងម៉េចស្រាប់ តែទៅបុកខឿនតែម្តង ។
ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ហើយសមត្ថកិច្ច និងសន្តិសុខហូលីដេ បានជួយគាស់រថយន្ត ហើយយកទៅ ដោះ ស្រាយគ្នាក្នុងហូលីដេ ដើម្បីឲ្យដឹងរឿងពិតប្រាកដ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល