តើអ្នកដឹងទេ យន្តហោះ​របស់ Air Asia កំពុងបាត់ខ្លួន តម្លៃប៉ុន្មាន?

12/30/2014 0 Comments A+ a-

បរទេស៖ ក្រោយបាត់ខ្លួន យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Air Asia ជើងហោះលេខ QZ 8501 ចេញដំណើរ ពីព្រលានយន្តហោះ ក្នុងក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ ប្រទេសិង្ហបុរី ចាប់តាំងពីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ មក បណ្តាញព័ត៌មាន ទូទាំងពិភពលោក ផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ។
ដោយឡែកសម្រាប់គេហទំព័រដ៏ល្បី Business Insider នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ បានចេញផ្សាយ នូវប្រវត្តិខ្លះៗ របស់យន្តហោះ ដែលកំពុងបាត់ខ្លួន ជាមួយមនុស្ស ១៦២នាក់ ដែលជិះនៅលើនោះ ។
យន្តហោះ ដែលកំពុងបាត់ខ្លួន ប្រភេទយន្តហោះ Airbus A320-200 ផលិតដោយក្រុមហ៊ុន Airbus របស់ប្រទេសបារាំង ហើយយន្តហោះប្រភេទ Airbus A320-200 ចាប់ផ្តើមហោះហើរ សាកល្បងលើកដំបូង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៧ និង ហោះហើរជាផ្លូវការ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៨៨ ដោយក្រុមហ៊ុន អាកាសចរណ៍ Air France ។
សម្រាប់យន្តហោះ ដែលកំពុងបាត់ខ្លួនវិញ ត្រូវបានក្រុមហ៊ុន អាកាសចរណ៍ Air Asia របស់ប្រទេស ឥណ្ឌូនេស៊ី ដែលមានភាគហ៊ុន រួមជាមួយ ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី (៤៨.៩ភាគរយ) ទិញមកប្រតិបត្តិការ ហោះហើរ កាលពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន ក្នុងតម្លៃ ៨៥ លានដុល្លារអាមេរិក ។ ក្រុមហ៊ុន Air Asia មានមូលដ្ឋាន នៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមាន នាយកប្រតិបត្តិ ឈ្មោះ Tony Fernandes និងមានបុគ្គលិកជាង ១ម៉ឺននាក់ ព្រមទាំងមានគោលដៅ ហោះហើរ ជា១០០កន្លែង ។
យន្តហោះ ដែលបាត់ខ្លួន មានអាយុកាលហើរហោះ ចំនួនប្រមាណជា ២៣,០០០ម៉ោង (ជិត៣ឆ្នាំ) តែគិតមកដល់ពេលនេះ វាទើបហោះហើរ បានប្រមាណ ១៣,៦០០ ម៉ោងប៉ុណ្ណោះ ហើយវាមាន ២ម៉ាស៊ីន អាចផ្ទុកអ្នកដំណើរ បានចំនួន ១៨០នាក់ ។ ក្រុមហ៊ុន Air Asia របស់ ម៉ាឡេស៊ី រួមជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Air Lines ធា្លប់ត្រូវគេបានហាមឃាត់ មិនឲ្យហោះហើរ ទៅកាន់សហភាពអឺរ៉ុប កាលពីឆ្នាំ២០០៧ កន្លងទៅនេះ ដោយសារបារម្ភ ចំពោះបញ្ហាសុវត្ថិភាព ប៉ុន្តែបម្រាមនេះ ត្រូវបានលុបចោលវិញ កាលពីឆ្នាំ ២០១០កន្លងទៅនេះ ។
បើយោងតាមប្រភពព័ត៌មាន ពីគេហទំព័រ របស់ក្រុមហ៊ុន Airbus យន្តហោះ Airbus A320-200 មានម៉ាស៊ីន២ ដែលអាចជាប្រភេទ CFM56-5A1 ឬ CFM56-5B4 បើកបានក្នុងល្បឿន ៨៣៧ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ដោយហោះបាន ចម្ងាយឆ្ងាយបំផុត ៤,៤៤២គីទ្បូម៉ែត្រ ក្នុងរយៈកម្ពស់ជាង ១០គីឡូម៉ែត្រ អាចដឹងទំនិញ បានទម្ងន់ ៩,៤៣៥ គីទ្បូក្រាម, ផ្ទុកប្រេងឥន្ធនៈ បានចំនួន ២៣,៨៥៩ លីត្រ ហើយវាមានប្រវែង ៣៧.៥៧ ម៉ែត្រ ប្រវែងស្លាបចំនួន ៣១.៥៧ ម៉ែត្រនិងកម្ពស់ចំនួន ១១.៧៦ ម៉ែត្រ ៕