ជប៉ុន​នឹង​ម​ហិ​ច្ឆិ​តា​សាង​ទីក្រុង​ក្រោម​បាតសមុទ្រ​

11/29/2014 0 Comments A+ a-

ថ្មីៗ​នេះ ក្រុមហ៊ុន​មួយ បាន​បង្ហើប​ពី​ផែនការ​ស្ថាបនា​ទីក្រុង​ជីវសាស្ត្រ​នៅ​ក្រាម​ទឹក អាច​ផ្ទុក​បាន​មនុស្ស ៥០០០ នាក់ ហើយ​ត្រូវ​ចំណាយលុយ​អស់ ២៥ ពាន់​លាន​ដុល្លារ ។​
​រចនាសម្ព័ន្ធ​នៃ​ទីក្រុង​មានឈ្មោះ Ocean Spiral នេះ រួមមាន ៣ ផ្នែក ។ ផ្នែក​ទី​១ ជា​ប្លុក​រាង​ដូច​ពោង​ហោះ​ដ៏​ធំ​នៅ​កៀក​សមុទ្រ មាន​វិ​ជ្ជ​មាត្រ ៥០០ ម៉ែត្រ ដែល​ក្នុងនោះ រួមមាន​តំបន់​ស្នាក់នៅ​, អាជីវកម្ម​, ស​ណ្ខា​គារ​, ឧ​ស្យា​ន និង​កន្លែង​កំសាន្ត​ផ្សេងៗ​ទៀតផង​ដែរ ។​
a1​ប្លុក​ទី​១​នេះ ត្រូវបាន​ភ្ជាប់​នឹង​ប្រព័ន្ធ​បំពង​ដូច​រឺ​ស័​រ មាន​បណ្តោយ​ប្រវែង ១៥ គីឡូម៉ែត្រ ។​
a2​ផ្នែក​ទី​៣ គឺ​មជ្ឈមណ្ឌល​ស្រូបយក​ឋា​ម​ពល ស្ថិតក្រោម​ផ្ទៃ​ទឹក ប្រមាណ ៣ ទៅ ៤ គីឡូម៉ែត្រ ។ វា​ជា​កន្លែង​ផលិត​ឧស្ម័ន methane ពី carbon dioxid ដោយ​ប្រើ​អតិ​សុ​ខម​ប្រាណ ។​
a3​ការស្ថាបនា​ទីក្រុង មាន​វិ​ជ្ជ​មាត្រ ៥០០ ម៉ែត្រ ចំណាយពេល​អស់ ៥ ឆ្នាំ និង​ប្រើ​ទុន​សរុប ២៥ ពាន់​លាន​ដុល្លារ ។ Shimizu មាន​វិធានការ​ស្ថាបនា​ទីក្រុង Ocean Spiral ពី​ជ័រ​ប្លា​ស្ទីក​ជំនួស​ឲ្យ​បេតុង ។​
a4​វា​ជា​គំរោង​មួយ អាចអនុវត្ត​ជាក់លាក់​បាន ហើយនឹង​សណ្ឋិត​ឡើង ដើម្បី​បំរើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ទីនេះ អំឡុងពេល ១៥ ឆ្នាំ ទៀត ។​
a5​គម្លាត​នៃ​សីតុណ្ហភាព​ក្រោម​សមុទ្រ អាចបង្កើត​បានជា​អគ្គិសនី ដើម្បី​បំរើ​ឲ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង​នេះ ។ ពេល​អាកាសធាតុ​អាក្រក់ ទីក្រុង​នេះ​នឹងត្រូវ​ពន្លិច​ចុះ ក្រោម​ផ្ទៃ​ទឹក​ជ្រៅ​បាន ។​
a6​តាម Guardian នោះ នេះ​ជា​ផែនការ​អាច​អនុវត្តបាន ។ វា​ពុំមែន​ជាការ​ស្រមើល​ស្រមៃ​ទេ ។ គេ​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាប់អារម្មណ៍​លើ​គំរោង​នេះ ។​
a7Shimizu កំពុង​សហការ​នឹង​សាកលវិទ្យាល័យ Tokyo, វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សមុទ្រ -​ផែនដី​ជប៉ុន ព្រមទាំង​ស្ថាប័ន​ស្រាវជ្រាវ​ជលផល ។​
a8​ទីក្រុង​នេះ នឹង​ជៀស​ផុតពី​ការរញ្ជួយ​ដី ដែល​គំរាម​ដល់​ប្រជាជន​ជប៉ុន​ជារឿយៗ ។​
a9
​ពេល​ទឹកសមុទ្រ​កើន​គំរាម​ដល់​ជីវភាព​របស់​ពលរដ្ឋ​លើ​ពិភពលោក​នោះៗ ដំណោះស្រាយ​បែបនេះ ជា​អាទិភាព​គប្បី​អនុវត្ត ៕​
a10