ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​បុរស​ខ្លាំង ​ប្រាប់​អ្នក​សារព័ត៌មាន ឲ្យឈប់​​ចាប់អារម្មណ៍ ​លើ​រឿង​ផ្កាយ​-​ស័ក្តិ​របស់​ខ្លួន​តទៅ​ទៀត​

9/02/2014 0 Comments A+ a-

dailykhmerpost
​នៅ ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៤​នេះ​តាម​រយៈ​ Page​ នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នៅ​កម្ពុជា​ ដែល​ប្រើប្រាស់​ឈ្មោះ​ និង​រូបថត​លោក​ឧត្តមសេនីយ៍​យោធា​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ជា​ឈ្មោះ​ Account​ “Hun​ Manet”​ និង​ ធ្វើ​ជា​ Profile​ នោះ​ បាន​ Post​ នូវ​មតិ​ខ្លី​មួយ​ឆ្លើយ​តប​ទៅ​នឹង​ប្រធានបទ​ដែល​បណ្តាសារ​ព័ត៌មាន​មួយ​ចំនួន ​ចុះ​ផ្សាយ​ទាក់ទង​នឹង​ឋានន្តរស័ក្តិ​របស់​លោក​ឧត្តមសេនីយ៍​រូប​នេះ​នា​ពេល​ កន្លង​មក​ ជា​ពិសេស​បន្ទាប់​ពី​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​ដ​ត​/០៨១៤/១១១​ ចុះ​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៤​ គោរព​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ក្នុង​កម្មវត្ថុ​”​ករណី​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ ដែល​ប្រើប្រាស់​ឯកសណ្ឋាន​ ដោយ​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)”​ ដោយ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ឈប់​ផ្តោតអារម្មណ៍​អំពី​រឿង​ ឋានន្តរស័ក្តិ​របស់​លោក​ឧត្តមសេនីយ៍​វ័យក្មេង​រូប​នេះ​តទៅ​ទៀត​ ។​

​មតិ​ខ្លី​របស់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​បាន​ Post​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នា​ថ្ងៃនេះ​ ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ពាក់ព័ន្ធ​នឹង​ឋានន្តរស័ក្តិ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​(​ផ្កាយ​៣)​ បែរជា​ប្រើ​ឯកសណ្ឋាន​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​២)​វិញ​នោះ​ លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចាត់​ទុក​ការ​សរសេរ​លិខិតផ្លូវការ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ គោរព​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ គឺជា​ការ​ធ្វើ​ជ្រុល​ហួស​ព្រំដែន​របស់​អ្នក​សារព័ត៌មាន​(Sic​ !)​ ។​ លើស​ពី​នេះ​ លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​សំណូមពរ​ឲ្យ​អ្នក​សារព័ត៌មាន​ឈប់​ចាប់អារម្មណ៍​អំពី​រឿង​ផ្កាយ​នៅ​លើ​ ស្មា​របស់​លោក​ឧត្តមសេនីយ៍​តទៅ​ទៀត​ ហើយ​សូម​ឲ្យ​អ្នក​សារព័ត៌មាន​ចាប់អារម្មណ៍​ទៅ​លើ​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​របស់​លោក​ឧត្តមសេនីយ៍​វិញ​ប្រសើរ​ជាង​ ព្រមទាំង​បាន​សំណូមពរ​ចំពោះ​អ្នក​សារព័ត៌មាន​ ឈប់​រំខាន​ថ្នាក់ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍​ ព្រោះ​គាត់​(​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​)​ មាន​ភារកិច្ច​ច្រើន​ផ្សេង​ទៀត​ត្រូវធ្វើ​ (Resic!)​ ។​
​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ ដែល​ជា​សារព័ត៌មាន​មួយ​ប្រកាន់​នូវ​បាវចនា​”​ឯករាជ្យ​ សុក្រឹត​ ឥត​លម្អៀង​”​នោះ​ សូម​ធ្វើការ​បញ្ជាក់​តប​ទៅ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ នាយ​រង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការ​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ នូវ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​ ៖
១-​ការណ៍​ដែល​គេហទំព័រ​សារព័ត៌មាន​ដើម​ ត្នោត​សរសេរ​លិខិតផ្លូវការ​ គោរព​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ពាក់ព័ន្ធ​នឹង​ករណី​ការ​ប្រើប្រាស់​ឯកសណ្ឋាន​ ដោយ​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​របស់​លោក​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នោះ​ មិនមែន​ជា​ការ​ធ្វើ​ជ្រុល​ហួស​ព្រំដែន​របស់​អ្នក​សារព័ត៌មាន​ ដូច​លោក​ឧត្តម​ស​នី​យ៍​លើក​ឡើង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គឺជា​ការ​អនុវត្តន៍​តាម​មាត្រា​៥​ ត្រង់​កថាខណ្ឌ​ទី​១​ និង​កថាខណ្ឌ​ទី​២​ នៃ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​សុទ្ធសាធ​ ដែល​បាន​ចែង​ថា​ “​សារព័ត៌មាន​ មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​ឋិត​ក្នុង​ការ​គ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​… ​។​ ការ​ស្នើ​សុំ​ព័ត៌មាន​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្សរ​ ហើយ​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​ព័ត៌មាន​ដែល​ស្នើ​សុំ​ទៅ​ ស្ថាប័ន​នានា​”​ ។​
២-​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ សារព័ត៌មាន​ដើម​ត្នោត​ដែល​សំណូមពរ​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ពាក់​ឋានន្តរស័ក្តិ​ឲ្យ​ត្រឹមត្រូវ​តាម​ឋានន្តរស័ក្តិ​ ដែល​លោក​ឧត្តមសេនីយ៍​ទទួល​បានការ​ដំឡើង​ពី​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​ស​ ក្កាៈ​នោះ​  គឺ​ក្នុង​ន័យ​បំណង​ល្អ​ពី​សារព័ត៌មាន​ដើម​ត្នោត​ និង​ក្នុង​ន័យ​រក្សា​នូវ​តម្លៃ​នៃ​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ ដែល​នាយទាហាន​គ្រប់​រូប​ត្រូវ​ទទួល​បាន​ផង​ ពីព្រោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ មិនមែន​អាច​ចេះ​តែ​ប្រើប្រាស់​ ឬ​ពាក់​ឋានន្តរស័ក្តិ​បាន​ស្រេច​នឹង​ចិត្ត​យ៉ាង​អនាធិបតេយ្យ​នោះ​ទេ​ ។​
៣-​ករណី​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ពី​ ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​តាម​សេចក្តី​ស្នើ​សុំ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បែរជា​លោក​ឧត្តមសេនីយ៍​ប្រើប្រាស់​ឯកសណ្ឋាន​ដោយ​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ និង​មិន​ខ្វល់​ពី​រូបភាព​នៃ​ការ​ពាក់​ផ្កាយ​មិន​គ្រប់​នោះ​ គឺ​មាន​ន័យ​ស្មើនឹង​ការ​ប្រមាថ​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​ (​មិន​គោរព​តាម​ស្មារតី​នៃ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/​ ៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣)​ ប្រមាថ​ទៅ​លើស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ឪពុក​របស់​លោក​ឧត្តមសេនីយ៍​ផ្ទាល់​ថែម​ទៀត​ និង​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ដែល​បាន​ធ្វើ​សេចក្តី​ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហានជាន់ខ្ពស់​នៃ​កង​ យោធពលខេមរភូមិន្ទ​ គោរព​ជូន​នាយក​រដ្ឋមន្ត្រី​ ។​
៤-​តាំងពី​ដើម​រៀង​មក​ រាល់​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ គឺ​មិន​ដែល​បាន​បន្តុះបង្អាប់​ ឬ​វាយតម្លៃ​ទាប​ទៅ​លើ​ស្នាដៃ​ក្នុង​ការ​បំពេញ​តួនាទី​ និង​ភារកិច្ច​របស់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ម្តងណា​ឡើយ​ ពោល​គឺ​សារព័ត៌មាន​របស់​យើង​តែងតែ​ឃ្លាំមើល​ និង​ក៏​បាន​វាយតម្លៃ​ខ្ពស់​ផង​ដែរ​ទៅ​លើ​សកម្មភាព​មួយ​ចំនួន​របស់​លោក​ ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ក្នុង​នាម​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​យោធា​មួយ​របស់​សហរដ្ឋអាមេរិក​ West​ Point​ នា​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​១៩៩៩​ និង​ត្រូវជា​កូនប្រុស​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ។​
​គួរ​កត់សម្គាល់​ឃើញ​ដែរ​ថា​ Page​ នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដែល​ប្រើ​ឈ្មោះ​ និង​រូបថត​របស់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ធ្វើ​ជា​ Account​ និង​ធ្វើ​ជា​ Profile​ នោះ​បាន​ប្តូរផ្លាស់​ពី​ការ​ប្រើប្រាស់​រូបថត​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ពាក់​ផ្កាយ​២​នៅ​លើ​ស្មា​ មក​ជា​រូបថត​លោក​ឧត្តមសេនីយ៍​យោធា​ ហ៊ុន​ ម៉ា​ណែ​ត​ កាលពី​នៅ​វ័យក្មេង​វិញ​ហើយ​ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ម្តង​ហើយ​ម្តងទៀត​របស់​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ ក្នុង​ន័យ​រិះគន់​ស្ថាបនា​ទៅ​លើ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ រួច​មក​ ៕​
hun-maneth hun-maneth1
__________________________
ប្រភពព័ត៌មានពី៖ ដើមត្នោត
DTN7-Mane1 DTN7-Manet