Gionee Elife S5.1 ​បំបែក​កំណត់​ត្រា ​ទូរសព្ទ​​Android ស្ដើង​ជាងគេ

9/02/2014 0 Comments A+ a-

ក្រុម​ហ៊ុន​ផលិត​​ Smartphone ដ៏​ធំ​នៅ​ចិន​ Gionee បាន​បង្ហាញ​ទូរសព្ទ​ដែល​ប្រតិបត្តិ​ការ​ជាមួយ​ Android ម៉ូដែល​ Elife S5.1 កម្រាស់​ស្ដើង​ជាង​គេ​បំផុត​នៅ​លើ​លោក​។
​Elife S5.1 ជា​ជំនាន់​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​ Elife S5.5 ដែល​ទើប​តែ​ប្រកាស​កាល​ពី​លើក​មុន។ ម៉ូដែល​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​ជា Smartphone ដែល​មាន​កម្រាស់​ស្ដើង​បំផុត​ត្រឹម​តែ​ ៥,១៥ មម ​និង​បាន​បំពាក់​ Micro-USB Port ព្រម​ទាំង​ Headphone Jack មក​រួច​ជា​ស្រេច។

​ Elife S5.1 ​មាន​អេក្រង់​ទំហំ​៤,៨​ អ៊ីញ​ដែល​តូច​ជាង​ជំនាន់​មុន​ជា​ប្រភេទ​ Super AMOLED Display ​និង​អាច​បង្ហាញ​រូបភាព​ឬ​វីដេអូ​បាន​កម្រិត​ 720p។ ​ចំណែក​កាមេរ៉ា​ក្រោយ​របស់​វា​មាន​ទំហំ​ដល់​ទៅ​ 8MP និង​កាមេរ៉ា​មុខ​ 5MP។ Gionee Elife S5.1 បាន​ដំណើរ​ការ​ជាមួយ​ CPU ​ប្រភេទ​ quad-core Snapdragon 400 ​ដែល​មាន​ទំហំ​ល្បឿន​ 1.2GHz ​និង​មាន​ Ram ទំហំ​ 1GB។ ​អង្គ​ចងចាំ​របស់​​ Smartphone មាន​ទំហំ 16GB ប៉ុន្តែ​មិន​អាច​បន្ថែម​ Memory Card ពី​ក្រៅ​បាន​ទេ។ ​វា​បាន​បំពាក់​ថ្ម​ក្នុង​កម្រិត​ 2100 mAh។
​ Elife S5.1 នឹង​ចាប់​ផ្ដើម​ដាក់​លក់​ដំបូង​គេ​នៅ​ចិន​ក្នុង​ខែ​នេះ​ត​ទៅ​ ឬ​ឯ​តម្លៃ​ក្រុមហ៊ុន​មិន​ទាន់​បាន​ប្រាប់​នៅ​ឡើយ​ទេ៕

​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ
​ប្រភព​៖ phonearena