ម៉ាក សែន​សូ​នី​តា នឹង​វែកមុខ​អ្នក​ដែល ​បំផ្លើស​ព័ត៌មាន​យក​នាង ​ទាក់ទង​នឹង​វីដេអូ​សិច​

9/02/2014 0 Comments A+ a-

ភ្នំពេញ​៖ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​សង្កេតឃើញថា ការ​ចែកចាយ​វីដេអូ​សិច និង​រឿង​សិច កំពុងតែ​សស្រាក់សស្រាំ ខណៈ​ដែល​ពង្រាងច្បាប់ ទាក់ទង​នឹង បណ្តាញ ​សង្គម​មួយ​នេះ ហាក់ដូចជា​មិន​សម្រេច​ជា​ដុំកំភួន ធ្វើ​ឲ្យ​តារា​ជាច្រើន​កំពុង​ក្តៅ​ចុង​ច្រមុះ ដោយ​មាន​អ្នករកស៊ី​តាម​អន​ឡាញ​មួយចំនួន យក​វីដេអូ​សិច ភ្ជាប់​ជាមួយ​នឹង​តារា​ស្រី​ដែល​ជា​ជនរងគ្រោះ​ទាំងនោះ ។​ ​ផ្តើមចេញ​ពី​ភាព​សាយភាយ​រឿង​សិច ដែល​ត្រូវបាន​គេ​ចែកចាយ​នៅលើ​អន​ឡា​ញ ភាគច្រើន​ជា​អ្នក​រកស៊ី​តាម​អន​ឡាញ ធ្វើយ៉ាងណា​ឲ្យមាន​ចំនួន​អ្នក​ទស្សនាច្រើន នោះ​កម្រៃ​ដែល​ទទួលបាន ពី Google Adsense នឹង​មាន​ចំណូល​កាន់តែច្រើន ខណៈ​ដែល​តារា​សម្តែង និង​ចម្រៀង​ជាច្រើន ត្រូវបាន​គេ​យក​ទៅ​ភ្ជាប់​ជាមួយនឹង​វីដេអូ​សិច ដោយ​សរសេរ​បំផ្លើស​ថា តារា​នេះ តា​នោះ បែកធ្លាយ​វីដេអូ​សិច ជាមួយនឹង​មិត្ត​ប្រុស ជាដើម​ហេតុ​ធ្វើឲ្យ ក្រុម​តារា​ក្តៅ​ចុង​ច្រមុះ កើន​ដល់ ១០០ អង្សា​សេ ។​
​ទន្ទឹម​ជាមួយនឹង​រឿងរ៉ាវ បំផ្លើស​ព័ត៌មាន​បែកធ្លាយ​វីដេអូ​សិច ឬ​ឈុត​សិច ប្រភព​ជិតស្និទ្ធ​នឹង​តារា​សម្តែង​ស្រស់ សោភា នាង ម៉ាក សែន​សូ​នី​តា បាន​ខ្សឹប​ប្រាប់​ថា “​នាង ម៉ាក សែន​សូ​នី​តា កំពុង​ក្តៅ​ចុង​ច្រមុះ ទាក់ទិន​រឿង គេ​យក​រូប​នាង ភ្ជាប់​ជាមួយ​នឹង​វីដេអូ​សិច ដោយ​សរសេរថា ម៉ាក សែន​សូ​នី​តា ធ្លាយ​វីដេអូ​សិច​ជាមួយនឹង​មិត្ត​ប្រុស ។ ព័ត៌មាន​នេះ​ដែរ នាង​កំពុង​ធ្វើ​ទៅ​តាម​នីតិវិធី របស់​ច្បាប់ ដោយ​វែកមុខ ជន​ដែល​បំផ្លើស​ព័ត៌មាន​នេះ ធ្វើឲ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​ក្រុម​គ្រួសារ​នាង​” ។ ប្រភព​ដដែល​បាន​អះអាងថា វា​គ្មាន​រឿងរ៉ាវ​បែកធ្លាយ ដូច​អ្វី​ដែល​គេ​បំផ្លើស​ចុះផ្សាយ​លើ​អន​ឡាញ នោះទេ ។​
​បញ្ជាក់​ផង​ដែរ​ថា មិនមែន​មាន​តែ ម៉ាក សែន​សូ​នី​តា ទេ ដែល​ត្រូវបាន​គេ​យក​ទៅ​ភ្ជាប់​ជាមួយ​នឹង​វីដេអូ​សិច ក្នុងនោះ​ក៏​មាន ថន លក្ខិណា នី មុន្និនាថ និង ទឹម រដ្ឋា ជាដើម ៕ប្រភព ពីដំណឹង 2014-08-31_170443