យុវជនល្មោភកាម​ ៧​នាក់​ចាប់រំលោភ បូកលើ​ក្មេង​ស្រី​អាយុ ​១៧​ឆ្នាំ​នៅមន្ទីរពេទ្យដ៏ សាហាវឃោរឃៅបំផុត

9/04/2014 0 Comments A+ a-

​ខេត្ដ​ត្បូងឃ្មុំ​ ៖​ ក្រុម​យុវជន​ទំនើង​៧​នាក់​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ផ្លូវ​ភេទ​លើ​នារី​វ័យក្មេង​អាយុ​១៧​ឆ្នាំ​ម្នាក់​យ៉ាង​ឃោរឃៅ​ ខណៈ​ដែល​នាង​ក្រមុំ​រូប​នោះ​ទៅ​មើលថែ​ជំងឺ​ម្ដាយ​នៅ​ឯ​មន្ទីរ​ពេទ្យ​ស្រុក​ក្រូចឆ្មារ​កាលពី​ម៉ោង​ប្រមាណ​ជាង​៧​យប់​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ។​
​ប៉ុន្ដែ​ក្រោយ​ពី​ប្រព្រឹត្ដ​សកម្មភាព​លើ​ក្មេង​ស្រី​រង​គ្រោះ​រួច​ព្រឹក​ឡើង​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ២០១៤ សមត្ថកិច្ច​នគរបាល​ក្រូចឆ្មារ​បាន​បើក​ការ​ស៊ើបអង្កេត​និង​ឈាន​ទៅ​ចាប់​ខ្លួន​បាន​ជនល្មើស​ម្នាក់​នៅ​លំនៅ​ឋាន​បស់​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៧​នាក់​ ស្ថិត​ក្នុងភូមិ​ខ្សាច់​ប្រឆេះ​ ឃុំ​ក្រូច​ឆ្មារ​ ស្រុក​ក្រូចឆ្មារ​ ខេត្ដ​ត្បូងឃ្មុំ​ ។​ ចំណែក​ជនល្មើស​៦​នាក់​ផ្សេង​ទៀត​បាន​គេចខ្លួន​បាត់​ ។​
​លោក​អនុសេនីយ៍ទោ​ ខៀវ​ ពៅ​ នាយ​ប៉ុស្ដិ៍​នគរបាលក្រូចឆ្មារ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ថា​ ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ទី​៣​ ឃុំ​ព្រែក​អា​ជី​ ស្រុក​ក្រូចឆ្មារ​ ។​ រីឯ​ជន​សង្ស័យ​ម្នាក់​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ​ ធឿ​ន​ ធី​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ប្រព្រឹត្ដ​បទល្មើស​។​
​ធឿ​ន​ ធី​ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ដ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រីរងគ្រោះមែនខណៈក្មេងស្រីរូបនោះកំពុង​ដាំទឹក​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​ ហើយ​ពួក​គេ​ទាំង​៧​នាក់​កំពុង​ផឹកស្រា​នៅក្បែរនោះ ។​
ធឿន ​ធី បានបន្តទៀតថា អ្នក​ទៅ​ចាប់​នាង​រំលោភ​ដំបូង​គេ​ គឺ​ឈ្មោះ​ វែង​ ស​ បន្ទាប់​មក​ដល់​ខ្លួន​ជា​អ្នក​ទី​២​ និង​រំលោភ​បន្ដ​ដល់​អ្នក​ទី​៦​ ។​ ចំណែក​ អ្នក​ទី​៧​ប្រព្រឹត្ដ​ពុំ​បាន​សម្រេច​ទេ​ ។​
លោកនាយ​ប៉ុស្ដិ៍​ ខៀវ​ ពៅ​ បានឱ្យ​ដឹង​បន្ថែម​ថា​ លោក​បាន​ទទួល​ព័ត៌មាន​ពី​ ការ​រំលោភ​បូក​នេះ​ពី​ខាង​មន្ទីរពេទ្យ​ ហើយ​លោក​បាន​រាយការណ៍​បន្ដ​ទៅ​លោក​ អធិការ​នគរបាល​ក្រូចឆ្មារ​ក៏​ផ្ដើម​ឱ្យ​មាន​ការ​ស៊ើបអង្កេត​និង​បង្ក្រាប​ ។​ ទោះជា​យ៉ាងណា​ខណៈ​នេះ​ស្ថានភាព​ក្មេង​ស្រី​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ ៕​
_________________
ប្រភពពីនគរវត្ត