នារី​វ័យក្មេង​ឌុប​គ្នា​ មកពី​ទិញ​បាយ​ហូប ត្រូវ​ចោរ​ស្ទាក់​ប្លន់​យក​ម៉ូតូ ទាំង​កណ្តាល​អ​ធ្រា​ត្រ​

9/04/2014 0 Comments A+ a-

Wat-030921រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​ប្លន់​​ប្រ​ដាប់​អា​វុធ មាន​​គ្នា ២​​នាក់ បាន​ធ្វើ​​ស​កម្ម​ភាព យក​​កាំ​ភ្លើង​ខ្លី​​ភ្ជង់​ ​ប្លន់​​យក​​ម៉ូ​តូ​​មួយ​គ្រឿង ពី​​នា​រី​វ័យ​ក្មេង ២​​នាក់ បាន​ស​ម្រេច​​ហើយ​ជិះ​​គេច​ខ្លួន ដោយ​​សុវ​ត្ថិ​ភាព កាល​ពី​​វេ​លា​​ម៉ោង ១​​រំល​ង​អ​ធ្រា​ត្រ ឈាន​ចូល​​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។
​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្គូ​ពី ឌុប​គ្នា​ធ្វើដំណើរ ចេញពី​ស្តារ​ម៉ា​ត ផ្សារ​ដើមថ្កូវ បំណង​ទៅ​ទិញ​បាយ នៅ​ផ្លូវ​ព្រះមុនីវង្ស ។ ពេល​ទិញ​បាយ​រួចរាល់​ហើយ នារី​ទាំង ២​នាក់ ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅវិញ ប៉ុន្តែ​ពេល​ជិះ​ដល់​ផ្លូវ​លេខ​៩៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ក៏​ស្រាប់តែ​លេចមុខ ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង មិន​ស្គាល់​ម៉ាក​មក​ឈប់​ពីមុខ រួច​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​នាង​បានសម្រេច ហើយ​ក្រុមចោរ បាន​ជិះ​ម៉ូតូ​គេចខ្លួន បាត់ស្រមោល​ភ្លាមៗ ។​
​ក្រោយពេល​កើតហេតុ ក៏មាន​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​អន្តរាគមន៍ នាំ​ជនរងគ្រោះ ឲ្យ​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ទីស្នាក់ការ នគរបាល​ប៉ុស្តិ៍​បឹងត្របែក ហើយ​ជុំវិញ​រឿងរ៉ាវ ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ សមត្ថកិច្ច​បាន​ព្យាយាម​លាក់បាំង មិន​ផ្តល់ព័ត៌មាន ថែមទាំង​ហាមឃាត់​ជនរងគ្រោះ មិន​ឲ្យ​និយាយ​ដំណើររឿង ប្រាប់​អ្នកសារព័ត៌មាន​ទៀតផង សូម្បីតែ​ម៉ាក​ម៉ូតូ និង​អត្តសញ្ញាណ​ជនរងគ្រោះ ក៏​មិនដឹង​ដែរ​៕
Wat 030921
ប្រភពពី វត្តភ្នំ