ម៉ាក សែនសូនីតា ៖ “វីដេអូសិចបែកធ្លាយ គ្រាន់តែជាឈុតមួយ ក្នុងការសម្តែងប៉ុណ្ណោះ”

9/04/2014 0 Comments A+ a-

ភ្នំពេញ៖ បន្ទាប់ពីឃ្លីបវីដេអូសិចមួយ របស់តារាសម្តែងស្រីស្រស់ កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ត្រូវបានអ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជាច្រើន បានបញ្ជូនតៗគ្នា ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល ក្រោយពីបានឃើញ ឈុតឆាករោលរាលបែបនោះ ។ បន្ទាប់ពីមានការប្លែកធ្លាយ ព័ត៌មានបែបនេះ តារាស្រី ម៉ាក សែនសូនីតា បានចេញមុខច្រានចោល ភ្លាមៗ ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា វីដេអូសិច ដែលបែកធ្លាយនោះ គ្រាន់តែជាឈុតសម្តែង ក្នុងរឿង មិនមែនជារឿងពិតនោះទេ ។
ស្រីស្រស់តូចច្រឡឹង រូបស្អាត បបូរមាត់សិចស៊ី កញ្ញា តូតា បានប្រាប់ឲ្យដឹង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ នេះថា នាងទើបតែបានឃើញ ឃ្លីបវីដេអូរបស់នាង ដែលគេបង្ហោះតៗគ្នា នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook នៅថ្ងៃនេះ ។អ្វីដែលធ្វើឲ្យ នាងចាប់អារម្មណ៍ និងហួសចិត្តនោះ គឺការចុះផ្សាយព័ត៌មាន ពីសារព័ត៌មាន ដោយសរសេរចំណងជើង ធំៗថា បែកធ្លាយឃ្លីបវីដេអូសិច របស់ ម៉ាក សែនសូនីតា ជាសាធារណៈ ទាំងដែលដឹងហើយថា វាមិនមែន ជារឿងពិត ។
តារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model រូបនេះ បានប្រាប់ឲ្យដឹងទៀតថា "វីដេអូដែលគេ បង្ហោះនោះ គ្រាន់តែជាឈុតមួយ ក្នុងការសម្តែងរឿង ប្រភេទអប់រំ មានចំណងជើងថា “មេឃក្រហម” ដោយវាមិនមែនជារឿងពិតទេ ហើយខ្ញុំគិតថា ការបែកធ្លាយវីដេអូនោះ ទំនងជាមាន អ្នកមានចេតនា ចង់បង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះខ្ញុំ ក៏ដូចជាតារាដទៃទៀត ព្រោះថារឿងបែប នេះ មិនមែនកើតឡើង ចំពោះតែខ្ញុំម្នាក់ទេ ។ ខ្ញុំក៏មិនមានបំណងចង់វែកមុខ រកអ្នកធ្វើ នាំឲ្យខាតពេលវេលាដែរ អ្វីដែលសំខាន់ សម្រាប់ខ្ញុំ គឺទស្សនិកជន ប្រសិនបើពួកគាត់យល់ និង ដឹងការពិតហើយ គ្មានបញ្ហាអីទៀតទេ "។
កញ្ញា តូតា បានប្រាប់ទៀតថា ជាធម្មតាសម្រាប់នាង ទទួលយកការសម្តែង គ្រប់យ៉ាងធ្វើឲ្យល្អ គ្រប់ការសម្តែង ដោយសារតែនាងជាអ្នកសិល្បៈ ដូច្នេះមិនថា ឈុតបង្ហាញ ភាពស្រើបស្រាល សិចស៊ីអ្វីទេ ឲ្យតែជាការសម្តែង នាងទទួលទាំងអស់ ព្រោះបើនាងក៏ដូចជា តារាដទៃ មិនទទួលថត តើមានរឿងឯណា ចាក់ផ្សាយជូនទស្សនិកជនទស្សនា ? ម្យ៉ាងទៀត វាមិនមែន ជាការពិត គ្រាន់តែជាផ្នែកមួយ ក្នុងការសម្តែង តែប៉ុណ្ណោះគ្មានអ្វីគួរឲ្យខ្លាចទេ ។
នៅក្នុងនោះ តារាស្រីសំឡេងស្រទន់ ម៉ាក សែនសូនីតា ក៏បានពោលពាក្យ សុំសំណូមពរ ទៅដល់ទស្សនិកជន និងអ្នកដែលមានគំនិតមិនល្អ ចំពោះតារាខ្មែរថា "ខ្ញុំសំណូមពរ ឲ្យពួកគាត់ មេត្តាបញ្ឈប់ទង្វើ ជាន់ពន្លិច អ្នកសិល្បៈទៀតទៅ បើគាត់នៅតែព្យាយាម ធ្វើឲ្យទស្សនិកជន គិតថាតារាខ្មែរ ថតរឿងបែបនោះ (រឿងសិច) ឬបែកធ្លាយវីដេអូអីទៀត គឺនាំឲ្យប៉ះពាល់ និង វប្បធម៌ធ្លាក់ចុះ ដោយសារតែទង្វើ របស់ពួកគាត់ ហើយដល់ពេលមានបញ្ហា ក៏ទម្លាក់កំហុស និងចោទប្រកាន់ថា តារាខ្មែរ ជាអ្នកធ្វើ ។ ខ្ញុំគិតថា ការធ្វើបែបនេះ គ្មានផលចំណេញអ្វី សម្រាប់យើងជាខ្មែរ ដូចគ្នាឡើយ" ៕