គ្រូបង្រៀនរំលោភ​កូន សិស្ស​អាយុ​៩​ឆ្នាំ​ក្នុង​ បន្ទប់ទឹក​ជាប់គុក​១០​ឆ្នាំ​

2/19/2014 0 Comments A+ a-

ភ្នំពេញៈ សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ បាន​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ ដោយ​សម្រេច​ផ្តន្ទាទោស​ទៅលើ​អតីត​គ្រូបង្រៀន​ថ្នាក់​ទី​២ នៃ​សាលា​ដំណឹង​ល្អ​ក្តីសង្ឃឹម​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​១០​ឆ្នាំ ពីបទ​រំលោភ​សេពសន្ថវៈ ទៅលើ​កូន​សិស្សស្រី​ជនជាតិ​វៀតណាម​អាយុ ៩​ឆ្នាំ រហូត​បានសម្រេច​ក្នុង​បន្ទប់ទឹក​នៃ​សាលា​នេះ គ្រាន់តែ​កែប្រែ​មាត្រា​ច្បាប់​តែប៉ុណ្ណោះ​។​
ជនជាប់ចោទ​ឈ្មោះ ខាំ កុសល អាយុ​៣៣​ឆ្នាំ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១០ ផ្តន្ទាទោស​១០​ឆ្នាំ និង​សង​ប្រាក់​ចំនួន ៤​លាន​រៀល ពីបទ​រំលោភ​សេពសន្ថវៈ តាម​មាត្រា​៥ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់ទោស​នៃ​បទឧក្រិដ្ឋ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៩ នៅ​ចំណុច​ក្នុង​បន្ទប់ទឹក នៃ​សាលា​ដំណឹង​ល្អ​នៃ​ក្តីសង្ឃឹម ស្ថិតនៅ​ភូមិ​ដើម​ច័ន្ទ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ​។ ប៉ុន្តែ​សាលក្រម​នេះ ត្រូវបាន​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​។​
ដើមចម​នៃ​សំណុំ​រឿងនេះ គឺ​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោងជាង​៣​រសៀល ក្មេងស្រី​រងគ្រោះ​បានចេញ​ពី​បន្ទប់រៀន​ទៅ​បត់ជើងតូច​ក្នុង​បរិវេណ​សាលា​។ ក្រោយមក​ឈ្មោះ ខាំ កុសល ជា​គ្រូបង្រៀន​ផ្ទាល់​របស់​ក្មេងស្រី​បាន​ចូល​ទៅតាម​ក្រោយ រួច​ចាប់​សម្រាត​ខោ​ក្មេងស្រី​រំលោភ​រហូត​បានសម្រេច ហើយ​គំរាម​សម្លាប់ ប្រសិនបើ​ហ៊ាន​យក​រឿងនេះ ប្រាប់​ទៅ​អ្នកណា​ផ្សេង​។ លុះ​ស្អែក​ឡើង ម្តាយ​ក្មេងស្រី​ឃើញ​កូនស្រី​មាន​អា​ការៈឈឺ​ប្រដាប់ភេទ ក៏​នាំទៅ​មន្ទីរពេទ្យ រួច​ពេទ្យ​បាន​ប្រាប់ថា ស​ន្ទៈ​ព្រហ្មចារី​យ៍​កូនស្រី​ត្រូវបាន​ដាច់​រហែក ហើយ​ម្តាយ​ក្មេងស្រី​សន្និដ្ឋានថា ត្រូវបាន​គេ​ចាប់រំលោភ​។
ក្រោយមក​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៩ ក្មេងស្រី​រងគ្រោះ រួមទាំង​សមត្ថកិច្ច​បាន​ទៅ​ចង្អុល​បង្ហាញមុខ​ជនល្មើស​នៅ​សាលា​រៀល គឺ​ឈ្មោះ ខាំ កុសល ជា​គ្រូបង្រៀន​ជា​អ្នករំលោភ រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​
ដោយឡែក​ក្នុង​សវនាការ​ឈ្មោះ ខាំ កុសល បាន​បដិសេធ​យ៉ាង​ទទូចថា នៅ​ថ្ងៃកើតហេតុ ក្មេងស្រី​រងគ្រោះ​មិន​បានមក​រៀន​នោះទេ ហើយ​ខ្លួន​ក៏​មិនបាន​រំលោភ​ក្មេងស្រី​នោះដែរ ដូច្នេះ​សំណូមពរ​សាលាឧទ្ធរណ៍​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​ខ្លួន​ឲ្យ​មាន​សេរីភាព​ឡើងវិញ​៕​ប្រភព ពី ភ្នំពេញថែមស៏
Teaher