ក្រុមរត់តាក់ ស៊ីមហាកំផែន ហៅបក្ខពួក ដេញវាយបុរសម្នាក់ គ្រាន់តែរឿងគ្រោះ ថ្នាក់ចរាចរ
-ប្រជាពលរដ្ឋ ខឹងសម្បារ ដេញវាយ ក្រុមអ្នករត់ តាក់ស៊ីទាំងនេះ គេចខ្លួនអស់
ភ្នំពេញ ៖ ក្រុមរត់តាក់ស៊ី នៅក្នុងរាជធានី ភ្នំពេញ របស់ក្រុមហ៊ុន មហាកំផែង បានបង្ក ព្យុះភ្លៀង តាម រយៈការហៅបក្ខពួករបស់ខ្លួន ដែលជាអ្នកបើក រថយន្ដតាក់ស៊ី ដូចគ្នាមកជួយ អន្ដរាគមន៍ និងប្រើអំពើ ហិង្សា ទៅលើបុរស ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្ដ តាក់ស៊ីមហាកំផែង និងម៉ូតូរបស់ ជនរងគ្រោះ ប៉ះទង្គិចគ្នា កាលពីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ មុខស្ថានីយប្រេងកាល់តិច តាមបណ្ដោយ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូន ពេញ ។
ប៉ុន្ដែដោយឃើញ សកម្មភាពបង្កអំពើ ហិង្សា និងបែបអនាធិបតេយ្យខាងលើនេះ ប្រជាពលរដ្ឋ ជាពិសេស អ្នករត់ម៉ូតូឌុបនៅ ក្បែរកន្លែងកើតហេតុនោះ បាននាំគ្នាដេញ វាយក្រុមអ្នករត់តាក់ស៊ី រត់គេចខ្លួនអស់ ដោយបន្សល់ទុករថយន្ដចំនួន៥គ្រឿង នៅ ចំណុចកើតហេតុ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា ករណីគ្រោះថ្នាក់ចរាចរ ក្លាយជាអំពើ ហិង្សា ដែលបង្កឡើង ដោយក្រុមអ្នករត់តាក់ ស៊ីមហាកំផែងខាងលើនេះ បានបណ្ដាលឱ្យ បុរសម្នាក់ជាអ្នកបើកម៉ូតូរងរបួសធ្ងន់ និង អ្នកជិះពីក្រោយរងរបួសស្រាល ដោយឡែក ម៉ូតូរបស់ពួកគេបានរងនូវការខូចខាតយ៉ាង ធ្ងន់ធ្ងរ ។
ប្រភពព័ត៌មានពីសាក្សី បាននិយាយទៀត ថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ តាក់ស៊ី មហា កំផែង ពាក់ស្លាកលេខ ភ្នំពេញ 2V-7033 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះ មុនីវង្ស ដោយមានភ្ញៀវ ម្នាក់ជាជនជាតិចិន ជិះនៅក្នុងរថយន្ដពីទិសខាងត្បូងទៅជើង ។
សាក្សីបានបន្ដទៀតថា រថយន្ដតាក់ស៊ី បានធ្វើដំណើរហួសកន្លែង ដែលភ្ញៀវជនជាតិចិនចុះ ក៏បើករថយន្ដបានថយក្រោយស្រាប់ តែបុកម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឱ្យដួល ហើយអ្នកបើកខ្ទាតចូលទៅក្រោមរថយន្ដ រងរបួសធ្ងន់ ហើយអ្នកជិះពីក្រោយរងរបួស ស្រាល ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ របស់ មន្ទីរពេទ្យកាល់ម៉ែត ដឹកយកទៅសង្គ្រោះ ភ្លាមៗ។ បន្ទាប់ពីថយរថយន្ដបុកម៉ូតូជនរង គ្រោះ ដោយគ្មានផ្ដល់ភ្លើងសញ្ញារួចមក អ្នក បើករថយន្ដបានបើកទ្វារចុះ រួចហើយបើក ទ្វារចូលទៅក្នុងរថយន្ដទាក់ទងទៅបក្ខពួក របស់គេ មកជួយអន្ដរាគមន៍ ស្រាប់តែភ្លាមៗ នោះ មានរថយន្ដចំនួន៥គ្រឿងមកដល់កន្លែង កើតហេតុ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ អ្នកបើក រថយន្ដតាក់ស៊ីទាំងនេះ ពេលធ្វើដំណើរមក ដល់កន្លែងកើតហេតុ ពួកគេទាំងអស់មាន ដែកបំពង់ទីប ហើយបានធ្វើសកម្មភាពវាយ ទៅលើជនរងគ្រោះ បណ្ដាលឱ្យបែកក្បាល បង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង ដល់ ប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុបនៅទីនោះ រហូតផ្ទុះកំហឹង ហើយបាននាំគ្នាដេញវាយ ក្រុមអ្នកបើករថយន្ដតាក់ស៊ីទាំងនេះ រត់គេច ខ្លួនអស់ ដោយបន្សល់ទុករថយន្ដ៥គ្រឿង នៅកន្លែងកើតហេតុ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែល ចុះទៅជួយអន្ដរាគមន៍ បាននិយាយថា ជន រងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះព្រំ ស៊ីដែន អាយុជាង២០ឆ្នាំ ជាសិស្សនិងដៃគូម្នាក់ទៀត អាយុជាង២០ឆ្នាំ មុខរបរជាអ្នកបញ្ចូលបទ ចម្រៀងតាមទូរស័ព្ទ រងរបួសស្រាល ។
ក្រោយកើតហេតុ រថយន្ដតាក់ស៊ីទាំង៥ គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ ត្រូវបាន យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយ បន្ដទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល