ឃាតកដុតសម្លាប់ ក្មេងអាយុ១៥ខែ តាំងពីដើមខែធ្នូឆ្នាំ២០១៣ ចាប់បាននៅស្រុក ឈូកខេត្ដកំពត
ខេត្ដព្រះសីហនុ ៖
ស្ដ្រីជាឃាតកដែលយកសាំងចាក់ដុតផ្ទះអ្នកដទៃ ដោយ
សារតែខឹងប្ដីរបស់ខ្លួនបណ្ដាលឱ្យឆេះស្លាប់ទារកអាយុ១៥ខែម្នាក់
និងរងរបួសបុរសម្នាក់កាលពីដើមខែធ្នូ ឆ្នាំ២០១៣
ហើយរត់គេចខ្លួននោះត្រូវបានសមត្ថកិច្ចនគរបាលខេត្ដព្រះសីហនុ
ស្រាវជ្រាវរកឃើញ និងចាប់ខ្លួនបាននៅស្រុកឈូកខេត្ដកំពត
ព្រមទាំងបានបញ្ជូនមកកាន់ខេត្ដព្រះ សីហនុ នៅរសៀលថ្ងៃទី២២
ខែកុម្ភៈ ឆ្នាំ២០១៤ថ្មីៗនេះហើយ ។
លោកវរសេនីយ៍ឯក កុល ផាលី ស្នង ការរងនគរបាលខេត្ដព្រះសីហនុនិងជា ប្រធានការិយាល័យកណ្ដាលនគរបាល ព្រហ្មទណ្ឌបានឱ្យដឹងថា រឿងហេតុអំពើ មនុស្សឃាតដោយគ្រោងទុកនេះបាន កើតឡើងតាំងពីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង៦ល្ងាចមកម្លេះ ។ ទីកន្លែងកើត ហេតុស្ថិតនៅផ្ទះឈ្មោះ សុខ តាល់ និង ប្រពន្ធឈ្មោះថាវ គន្ធា ដែលត្រូវជាឪពុក ម្ដាយក្មេងរងគ្រោះព្រមទាំងជាបងថ្លៃស្ដ្រីជាជនល្មើសនេះតែម្ដង( ប្ដីរបស់ជន ល្មើសឈ្មោះថាវ វិថី ត្រូវជាប្អូនប្រុស របស់អ្នកស្រីថាវគន្ធា)នៅក្រុមទី១៥ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្ដ ព្រះសីហនុ ។ រឿងហេតុដំបូងក្នុងពេលនោះស្ដ្រីជាជន ដៃដល់ឈ្មោះថៃ ស្រីរ៉ា បានមកតាមហៅ ប្ដីនិងឈ្លោះជេរបញ្ចោរប្ដីនៅផ្ទះបងថ្លៃ មួយស្របក់ក្រោយមកឈ្មោះថៃ ស្រីរ៉ា បានមកម្ដងទៀត ដោយកាន់ប្រេងសាំង ដាក់ក្នុងដបទឹកសុទ្ធមកចាក់ស្រោចលើពូកនិងអង្រឹងដែលក្មេងប្រុស ឈ្មោះ សុខ ចំរុងអាយុ១៥ខែកំពុងតែគេងនិងបុរស ម្នាក់ដែលអង្គុយក្បែរនោះឈ្មោះអូន ចន ហើយយកដែកកេះៗដុតឆេះសន្ធោ សន្ធៅតែម្ដងបន្ទាប់មកមានការផ្អើល ឆោឡោឡើងហើយឈ្មោះថៃ ស្រីរ៉ា បាន គេចខ្លួនបាត់ ។
អំពើមនុស្សឃាតនេះបានបណ្ដាលឱ្យឆេះក្មេងប្រុសឈ្មោះ ចំរុង រងរបួសធ្ងន់ ពេលយកមកព្យាបាលនៅភ្នំពេញបាន រយៈពេលមួយសបា្ដហ៍ ក៏ស្លាប់នៅថ្ងៃ ទី១១ខែធ្នូ ឆ្នាំ២០១៣ ។ រីឯបុរសម្នាក់ ទៀតឈ្មោះអូន ចនរងរបួសធ្ងន់ ។
លោកកុល ផាលី បានឱ្យដឹងបន្ថែមថា ដោយមានកិច្ចសហការជួយឧបត្ថម្ភពី អង្គការការពារកុមារហៅ (CPU) យើង បានស្រាវជ្រាវរកឃើញនិងចាប់ជន សង្ស័យជាឃាតកបាននៅស្រុកឈូកខេត្ដកំពត ព្រមទាំងនាំមកកាន់ ខេត្ដព្រះ សីហនុដើម្បីបញ្ជូនទៅតុលាការឱ្យផ្ដន្ទា ទោសតាមច្បាប់ ៕
_________________
ប្រភពពីនគរវត្ត