សាឡង់លួចបូមខ្សាច់មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹក
កណ្តាល៖ សាឡង់កំពុងលួចបូមខ្សាច់មួយគ្រឿង
ត្រូវបានអគ្គិភ័យឆាបឆេះ នៅម៉ោង ៧៖១៥នាទី ព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ
២០១៤ នៅចំណុច ទល់មុខវត្តកោះប្រាក់ ក្នុងភូមិធំ ស្រុកកៀនស្វាយ
ជាប់នឹងស្រុកល្វាឯម ខេត្តកណ្តាល ។
តាមការឲ្យដឹងពីកម្មករថា មូលហេតុដែលឆាបឆេះនោះ គឺដោយសារទុយោប្រេងបែកធ្លាយ ហូរលើម៉ាស៊ីនហើយឆាបឆេះតែម្តងទៅ តែត្រូវម្ចាស់បាញ់ពន្លត់វិញ ។
សូមជំរាបថា បច្ចុប្បន្នសាឡង់បូមខ្សាច់ខុសច្បាប់ ៣-៤ គ្រឿង បាននឹងកំពុងលួចបូមយ៉ាងខ្លាំងក្លា នៅក្បែរចំណុចខាងលើ ដែលធ្វើបងប្អូន ប្រជាពលរដ្ឋ រស់នៅក្បែរតំបន់មានការភ័យខ្លាច ដោយខ្លាចបាក់ច្រាំងទន្លេបំផ្លាញផ្ទះរបស់ពួកគាត់ និង បង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀត ។
សូមអាជ្ញាធរពាក់ព័ន្ធជួយចុះពិនិត្យមើល ដើម្បីជៀសវាងបង្កបញ្ហាបាក់ច្រាំងទន្លេ ដែលនាំអោយមានគ្រោះថ្នាក់ដល់អាយុជីវិត បងប្អូន !

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល