អ្នកជាប់ទោស នៅពន្ធនាគារ ត្រពាំងផ្លុង បង្អត់អាហារខ្លួនឯង ទាមទារឲ្យ មានការដោះលែង

2/11/2014 0 Comments A+ a-

កំពង់ចាម ៖ ប្រធានពន្ធនាគារ ត្រពាំងផ្លុង ស្ថិននៅខេត្តកំពង់ចាម លោក ធា វណ្ណា បានថ្លែងឲ្យ ដឹងថា អ្នកទោសមួយចំនួន ដែលក្រុមរបស់អ្នកទោសឈ្មោះ វ៉ន ពៅ បានបង្អត់ អាហារខ្លួន នៅ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤នេះ ដើម្បីទាមទារឲ្យ មានការដោះលែងពួកគេ ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤នេះ លោក ធា វណ្ណា បានបញ្ជាក់ថា មានខ្លះហូបអាហារ និងអ្នកខ្លះទៀត មិនព្រមអាហារ នៅថ្ងៃច័ន្ទនេះ។ យ៉ាង ណាក៏ដោយ លោកប្រធានពន្ធនាគារ មិនបានបញ្ជាក់ថា តើអ្នកទោសប៉ុន្មាននាក់ ក្នុងចំណោម២១ នាក់ បានដាក់ទណ្ឌកម្ម បង្អត់អាហារខ្លួនឯងនោះទេ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណជា១០០នាក់ មកពីបណ្តាខេត្តនានា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ  បាននាំគ្នាដង្ហែញត្តិទាមទារឲ្យដោះលែងក្រុមសកម្មជនអ្នកតវ៉ា ២១នាក់ ដែល កំពុងជាប់ឃុំនៅមណ្ឌលកែប្រែ ត្រពាំងផ្លុងដាក់ជូនសាលាខេត្តព្រះសីហនុ។ ញត្តិទាមទារ ដែល ធ្វើឡើងដោយក្រុមប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានានោះ ក៏ត្រូវបានចេញមកទទួល ដោយមន្រ្តីសាលាខេត្តព្រះសីហនុផងដែរ តែមិនទាន់ការឆ្លើយតបយ៉ាងណានៅឡើយនោះទេ។
ក្នុងញត្តិទាមទារដាក់ជូនសាលាខេត្តព្រះសីហនុនេះ បានរៀបរាប់ថា ក្រុមអ្នកកំពុងជាប់ឃុំទាំង ២១នាក់ នៅ  មណ្ឌលកែប្រែត្រពាំងផ្លុងនោះ សុទ្ធតែជាមនុស្សស្លូតត្រង់ មិនបានប្រព្រឹត្តទោស កំហុសព្រហ្មទណ្ឌអ្វីនោះទេ។ ពួក  គេគ្រាន់តែបំពេញតួនាទីបម្រើវិស័យសិទ្ធិមនុស្ស លទ្ធិ ប្រជា ធិបតេយ្យ សិទ្ធិកម្មករ ដើម្បីទាមទារការតវ៉ា សុំដំឡើង  ប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ ជូន កម្មករ។
ក្នុងញត្តិនោះ ក៏បានអំពាវនាវស្វែងរកការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ផងដែរថា «យើង ខ្ញុំជាប្រជាកសិ  ករទទូចម្តងហើយ ម្តងទៀត សូមសម្តេចនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ ជួយចាត់វិ  ធានការដោះលែងអ្នកទាំង ២១នាក់ រួចពីការឃុំឃាំង និងរួចពី ការចោទប្រកាន់ពីបទព្រហ្មទណ្ឌ នៅថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៤ ដោយអនុគ្រោះ»។ ក្នុងញត្តិ នោះក៏បានបញ្ជាក់ដែរថា ប្រសិនបើមិនដោះលែងក្រុមអ្នកតវ៉ាទាំង២១នាក់នេះទេ ពួកគេនឹងនាំ គ្នាធ្វើការ  តវ៉ាជាបន្តបន្ទាប់នៅទូទាំងប្រទេស ហើយពួកគេនឹងពហិកាមិនចូលរួមបោះឆ្នោតនៅ អាណត្តិក្រោយៗទៀតនោះឡើយ។
ក្រុមអ្នកតវ៉ាប្រមាណជា ២១នាក់ រួមមានលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធផង នោះ ត្រូវបានកម្លាំងកងទ័ពឆ័ត្រយោង ៩១១ ចាប់ខ្លួន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ក្នុង ព្រឹត្តិការណ៍ផ្ទុះ  ការប៉ះទង្គិចគ្នាដោយហិង្សាមួយ តាមបណ្តោយផ្លូវជាតិលេខ៤ ជិតតំបន់សេដ្ឋកិច្ច ពិសេសរាជធានីភ្នំពេញ។
មួយថ្ងៃបន្ទាប់ នៃការឃាត់អ្នកតវ៉ាទាំង២១នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំ ខ្លួនបណ្តោះ អាសន្ននៅមណ្ឌលកែប្រែត្រពាំងផ្លុង ខេត្តកំពង់ចាម ក្រោមបទចោទពីការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ មានស្ថានទម្ងន់ទោស៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល