ស្រីម៉ុច ជះលុយជាង១ម៉ឺនដុល្លារ ដូរយកបាឡែន ជិះឲ្យសង្ហា
ភ្នំពេញ៖
ចូលដល់ឆ្នាំ២០១៤ មិនទាន់បានប៉ុន្មានផង តារាសម្តែងសម្បុរស្រអែម កញ្ញា
ស្រីម៉ុច ហាក់មាន យឺអ៊ុនឡើងខ្ពស់ ត្រដែតតែម្តង មិនថាអាជីពសិល្បៈ
នៅក្នុងស្រុក ឬចេញទៅសម្តែងក្រៅស្រុកនោះទេ គឺនាងកំពុងតែមានឱកាសចេញមុខច្រើន។
មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏ត្រូវប៉ាន់ពីអាជីពសិល្បៈ អាចរក
បានលុយប្តូររថយន្តស៊េរីទំនើបតម្លៃជាង១ម៉ឺនដុល្លា គួរឲ្យភ្ញាក់ផ្អើល។
នៅក្នុងជំនួបជាមួយគេហទំព័រ LookingTODAY កាលពីពេលថ្មីៗមកនេះ តារាសម្តែងសម្តីផ្អែម កញ្ញា ភោគ រ៉ាវី ហៅ ស្រីម៉ុច បាននិយាយថា មុននេះនាងទើប បានចំណាយលុយអស់ជាង១ម៉ឺន ដុល្លារ អាមេរិក ប្តូរយករថយន្តថ្មី ដើម្បីជិះឱ្យទាន់សម័យនឹងគេខ្លះ។ តារាសម្តែងស្រស់ កញ្ញា ស្រីម៉ុច បានបន្ត ថា មុននាងមានលទ្ធភាព ជិះត្រឹមឡានម៉ាកវីស្តូរប៉ុណ្ណោះ ខណៈ ដែលកេរ្តិ៍ឈ្មោះ នៅក្នុងសិល្បៈមិន ទាន់អាចប្រជែង ជាមួយតារា ផ្សេងទៀតបាន។ ទោះបីជាយ៉ាងណា ចូលដល់ឆ្នាំថ្មី២០១៤នេះ នាង ហាក់មានយីអ៊ុនឡើងស្រឺតៗដែរ ដោយមានលទ្ធភាពដូរម៉ូដឡាន ជាបន្តបន្ទាប់។
ស្រីម៉ុច បានបន្តថា ពេលនេះ រូបនាងបានផ្លាស់មកជិះរថយន្ត បាឡែន វិញម្ដង កាលពីដើមឆ្នាំនេះ រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេល ដែលអាជីពសិល្បៈរបស់នាង កំពុងមានសន្ទុះ គួរកត់សម្គាល់ ។ នាងទើបបានចុះកុងត្រា ដើម្បីថតរឿងឲ្យផលិតកម្ម កងពេជ្រភាពយន្ត ជាតួធំម្នាក់ ទោះបីជាមិន បាន ឱកាស ក្រសោបយកតំណែងតួឯក យ៉ាងណាក្ដី។ តារាសម្តែងកំពុង បោះជំហានទៅមុខ កញ្ញា សុខ ស្រីម៉ុច បានអះអាងថា រថយន្តដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារនេះគឺនាងបានចំណាយលុយទិញ ដោយ ផ្ទាល់ខ្លួន ហើយមិនមាននរណា ជួយឧបត្ថម្ភនោះឡើយ ។ ចំពោះរថយន្តថ្មីនេះ ត្រូវចំណាយលុយទិញ អស់ចំនួន១៣ ០០០ ដុល្លារ។
ខណៈអាជីពសិល្បៈ បាននឹងកំពុងតែដំណើ របោះជំហាន ឆ្ពោះទៅមុខគួរកត់សម្គាល់ ពីមួយថ្ងៃទៅ តារាសម្តែង រូបស្រស់កញ្ញា ស្រីម៉ុច ក៏បានបង្ហើបប្រាប់ឲ្យដឹង អំពីគម្រោងបើកពង្រីកមុខ ជំនួញរក ស៊ីខាង ក្រៅ បន្ថែមទៀត បើសិនជានាងជោគជ័យ ពីការសម្តែងនៅក្រៅប្រទេស នាពេលខាងមុខនេះ។
តារាសម្តែងទទួល បានការគាំទ្រ និងកំពុងតែមានកេរ្តិ៍ឈ្មោះ លេចធ្លោក្នុងសិល្បៈ កញ្ញា ស្រីម៉ុច ក្នុង រយៈពេលមួយឆ្នាំចុង ក្រោយនេះ ត្រូវបានមហាជនមើលឃើញថា នាងហាក់មានយឺអ៊ុន ឡើងខ្ពស់ មិនចាញ់តារាស្រីល្បី និងវ័យក្មេងឯទៀតទេ ខណៈអាជីពសម្តែង របស់នាងត្រូវ បានម្ចាស់ផលិតកម្មតូធំ ក្នុងមួយចំនួនកំពុងតែ ដាក់ការចាប់អារម្មណ៍លើនាង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល