ចាប់រំលោភក្មេងស្រី រងរបួសយោនីធ្លាក់ឈាម ជាង ២ខែ ហើយគំរាមសម្លាប់ បំបិទមាត់
ខេត្ដ
ពោធិ៍សាត់ ៖ ជនសង្ស័យល្មោភកាមម្នាក់
ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្ដពោធិ៍សាត់
ឃាត់ខ្លួនតាមដីកាលេខ១៩៤ អយ០១៣ ចុះថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០១៤ បញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអាជ្ញារង
អមសាលាដំបូងខេត្ដ ដោយចោទពីបទ
រំលោភសេពសន្ថវៈ លើអនីតិជនក្រោមអាយុ ១៥ ឆ្នាំ កាលពីរសៀល ថ្ងៃទី១៨
ខែកុម្ភៈ ឆ្នាំ២០១៤ នៅផ្ទះជនសង្ស័យ ក្នុងភូមិក្រោលក្របី ឃុំ ត្រពាំងជង
ស្រុកបាកាន ខេត្ដពោធិ៍សាត់ ។
ជនសង្ស័យមានឈ្មោះ ទើ ស្រស់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជនជាតិខ្មែរអីស្លាម ជាប់ចោទពីបទ រំលោភកុមារីម្នាក់ ឈ្មោះ ល.ព.ត អាយុ ៩ឆ្នាំ ជាខ្មែរអីស្លាម ដែលមានទីលំនៅក្បែរគ្នា កាលពីចុងឆ្នាំ២០១៣ ខណៈដែលឪពុកម្ដាយមិននៅផ្ទះ ហើយបន្ទាប់មកកុមារីរងគ្រោះ បានធ្លាក់ឈាមរងរបួសជាទម្ងន់ ប៉ុន្ដែនាងមិនបានប្រាប់ឪពុកម្ដាយទេ ព្រោះខ្លាចជនសង្ស័យសម្លាប់ចោល។
រហូតដល់ថ្ងៃទី១៦ ខែកុម្ភនេះ កុមារីរងគ្រោះធ្លាក់ឈាម កាន់តែច្រើនឡើងៗ ទើបម្ដាយឪពុកសង្ស័យ ក៏យកមកពិនិត្យនៅមន្ទីរពេទ្យ ទើបដឹងថា កូនស្រីរបស់ខ្លួនត្រូវបានគេរំលោភ ហើយក៏បែកធ្លាយរឿងនេះ ឈានដល់ការដាក់ ពាក្យបណ្តឹងតែម្ដង។ ករណីខាងលើនេះ កម្លាំងជំនាញកំពុង បំពេញសំណុំបែបបទ ដើម្បីបញ្ជូនខ្លួនជនសង្ស័យ មកសាលាដំបូង ខេត្ដពោធិ៍សាត់ នៅថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕
ប្រភពពី វត្តភ្នំ