ក្រសួង​ជូន​ដំណឹង​ ពី​ស្ថានភាព​សីតុណ្ហ​ភាព​ មធ្យម​អតិបរមា​នៅ​រដូវ​ប្រាំង

2/18/2014 0 Comments A+ a-


ភ្នំពេញៈ ក្រសួង ​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ស្តីពី​ស្ថាន​ភាព​សីតុណ្ហ​ភាព មធ្យម​អតិបរមា នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃទី ២០ កុម្ភៈ ដល់​ដើមខែ ឧសភា ឆ្នាំ​២០១៤។
IMG_9474សេចក្តី​ជូន​ដំណឹង​ដែល​ចុះ​ហត្ថលេខា​ដោយ លោក លឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក បាន​ប្រកាស​ប្រាប់ តាម​តំបន់​ថា៖
១. តំបន់​ខ្ពស់​រាប​ភាគ​ឦសាន និង​ខ្ព​ស់រាប​ភាគ​ខាងជើង មាន​ខេត្ត​កំពង់​ចាម ត្បូង​ឃ្មុំ ក្រចេះ ស្ទឹង​ត្រែង រតន​គិរី មណ្ឌល​គិរី ព្រះវិហារ និង​ខេត្ត​ឧត្តរ​មាន​ជ័យៈ ចាប់ពី​ថ្ងៃទី ២០ កុម្ភៈ​ដល់​ដើម​សប្តាហ៍​ទី១ ខែ​មេសា សីតុណ្ហ​ភាព​អតិបរមា​មាន​ពី ៣៣-៣៥ អង្សា។ ចាប់ពី​ដើមខែ​មេសា ដល់​ដើមខែ​ឧសភា សីតុណ្ហ​ភាព​អតិបរមា​មាន​ពី ៣៥-៣៧ អង្សា។ រីឯ​ស្ថានភាព​ភ្ញៀ​ង​កក់ខែ នឹង​មាន​កម្រិត​តិចជាង​ឆ្នាំ២០១៣។
២. តំបន់​ទំនាប​កណ្តាល រួមមាន​រាជធានី​ភ្នំពេញ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ សៀម​រាប កំពង់ធំ ព្រៃវែង ស្វាយរៀង តាកែវ និង​ខេត្តកំពង់ស្ពឺៈ ចាប់ពី​ថ្ងៃទី ២០ កុម្ភៈ​ដល់​ដើម​សប្តាហ៍​ទី១ ខែមេសា សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៣-៣៦ អង្សា។ ចាប់ពី​ដើមខែ​មេសា ដល់​ដើមខែ​ឧសភា សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៦-៣៨ អង្សា។ រីឯ​ស្ថានភាព​ភ្ញៀ​ង​កក់ខែ នឹងមាន​កម្រិត​តិចជាង​ឆ្នាំ២០១៣។
៣. តំបន់​មាត់សមុទ្រ រួមមាន​ខេត្តកោះកុង ព្រះសីហនុ កំពត និង​កែប ចាប់ពី​ថ្ងៃទី ២០ កុម្ភៈ​ដល់​ដើម​សប្តាហ៍​ទី១ ខែមេសា សីតុណ្ហភាព​អតិបរមា​មាន​ពី ២៩-៣១ អង្សា។ ចាប់ពី​ដើមខែ​មេសា ដល់​ដើមខែ​ឧសភា សីតុណ្ហភាព​អតិបរមា​មាន​ពី ៣១-៣៤ អង្សា។ រីឯ​ស្ថានភាព​ភ្ញៀ​ង​កក់ខែ នឹងមាន​កម្រិត​ប្រហាក់​ប្រហែល​ទៅនឹង​ឆ្នាំ២០១៣។
ប្រភពពី ភ្នំពេញប៉ុស្តិ៍