ទូរស័ព្ទតំលៃថោករបស់ BlackBerry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ

2/17/2014 0 Comments A+ a-

Z3 អាចជាផលិតផល ដែលមានឈ្មោះកូដ Jakarta ដែលជាស្មាតហ្វូនតំលៃថោក របស់ BlackBarry ត្រូវបានរចនាម៉ូត និង ផលិតឡើងដោយ Foxconn សម្រាប់ដាក់លក់នៅលើទីផ្សារ នៃបណ្តាប្រទេស ដែលកំពុងមាន ការរីកចំរើន។
នៅក្នុងពិធីសន្និបាទកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិរបស់ BlackBarry លោក John Chen បានបង្ហើបឲ្យដឹងពីគំរូទូរស័ព្ទតំលៃថោកមួយ ដែលនឹងត្រូវបានផលិតដោយក្រុមហ៊ុន Foxconn ជាមួយនឹងឈ្មោះកូដ Jakarta។
រូបភាពចចាមអារាម BlackBarry Z3 (រូបភាព៖ N4BB)
កាលពីម្សិលមិញ (១៦ កុម្ភះ) N4BB បានធ្វើការបង្ហោះនូវរូបភាពមួយ ដែលត្រូវបានចាត់ទុកថា គំរូផ្លូវការរបស់ Jakarta ជាមួយនឹងឈ្មោះហៅថា Z3។ ទន្ទឹមនឹងនោះ លក្ខណៈសម្បត្តិរបស់ ផលិតផលនេះ ក៏ត្រូវបានបង្ហើបឲ្យដឹងដែរ ដូចជា មានអេក្រង់ទំហំ ៥អ៊ីន រីសូលុយហ្សិន qHD (540 x 960 pixel) មេម៉ូរីក្នុង 8 GB និង RAM 1,5 GB រួមជាមួយ CPU Dual Core 1,2 GHz។ បណ្តាលក្ខណៈសម្បត្តិគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត មានដូចជា ថាមពលថ្ម 2.560 mAh កាមេរ៉ា ក្រោយ 5 megapixel zoom 5x និងមានកាមេរ៉ាមុខ 1,1 megapixel។
លោកប្រធានរបស់ Foxconn ថ្មីៗនេះក៏បានបង្ហើបឲ្យដឹងថា ឧបករណ៍ដែលខ្លួន បានសហការ ផលិតជាមួយ BlackBerry គឺនឹងមានមុខនៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ។ ប្រហែលនោះ ក៏ជាពេលវេលា ដែលតំលៃលក់  របស់ Z3 (BlackBarry ថាមានតំលៃថោក) ត្រូវបាន ប្រកាសឲ្យ ដឹងជាផ្លូវការ ផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing