ខ្លាំងមែន! ឃីម ឌីម៉ា ប្រើពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ ផ្តួលកីឡាករ ហ្វីលីពីន បានសម្រេច

10/18/2013 0 Comments A+ a-

ភ្នំពេញៈ កីឡាករប្រដាល់កម្ពុជា ឃីម ឌីមា ឈ្នះហើយជាមួយនឹង ការប្រើរយៈពេលត្រឹមតែ ៨នាទីប៉ុណ្ណោះ ដើម្បីផ្តួល កីឡាករជើងខ្លាំងរបស់ហ្វីលីពីន ដែលមានឈ្មោះថា Rene Catalan អម្ប៉ាញ់មិញនេះនៅ សិង្ហបុរីពីក្នុងព្រឹត្តិការណ៍ ប្រកួតជម្រុះវាយដាក់ទ្រុងរបស់ ONE FC ឆ្នាំ២០១៣នៅលើសង្វៀន Singapore Indoor Arena ។
ការប្រកួតនៅក្នុងទឹកទី១ដែលមានរយៈពេល៥នាទី ទាំង ឌីម៉ា និង Rene បានត្រឹមតែស្ទាបស្ទង់សមត្ថភាព ពីគ្នាទៅវិញ ទៅមកតែប៉ុណ្ណោះ តែលុះចូលដល់ទឹកទី២ កីឡាករដែលមានវ័យ២២ឆ្នាំ ឌីម៉ា ត្រូវបាន Rene សង្កត់ជាប់ និងនៅ ពីលើអស់រយៈពេលជាង៣០វិនាទី ដោយពុំមានចលនាអ្វីនោះ អាជ្ញាកណ្តាល ក៏សម្រេចបំបែកតែម្តង(លក្ខខណ្ឌ) ដែលធ្វើឲ្យឌីម៉ា មានឱកាសសម្រុក និងសង្កត់ពីលើ Rene វិញ ថែមទាំង បានពុះកែងជាច្រើនផងដែរ ដែលអាចធ្វើឲ្យកីឡាករ ហ្វីលីពីន ប្រឈម នឹងការបែកជាច្រើនថ្នេរ ប្រសិនបើអាជ្ញា កណ្តាលមិនបញ្ឈប់ការប្រកួតទេនោះ ។
ជាលទ្ធផល ឃីម ឌីម៉ា បានទទួល ជ័យជំនះ ទៅលើកីឡាករហ្វីលីពីន ត្រឹមទឹកទី២ ជាប្រវត្តិសាស្រ្តលើកទី១ របស់ខ្លួននៅលើឆាកអន្តរជាតិ សម្រាប់កីឡាករមកពីខេត្តបន្ទាយមានជ័យ នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងប្រភេទទម្ងន់ស្រាល ៥៦,៧គីឡូក្រាម ក្រោយពេលដែលកីឡាកររាមច្បង ឡុង សុភី បានបរាជ័យ ក្រោមថ្វីដៃកីឡាករម្ចាស់ផ្ទះឥណ្ឌូនេស៊ី Max Metino នៅក្នុងព្រឹត្តិការណ៍នេះដែរកាលពីខែមុន ៕