ឆក់កាបូបស្ពាយពីស្ត្រីម្នាក់ ហើយត្រូវបានអ្នកស្រុក និងប៉ូលិស ដេញចាប់បាន

10/24/2013 0 Comments A+ a-

ព្រះសីហនុ: ជនសង្ស័យ​ម្នាក់ បាន​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ម្នាក់ ហើយ​ត្រូវបាន​អ្នកស្រុក និង​ប៉ូលិស ដេញចាប់​ជិត​មួយ​ម៉ោង ទើប​ចាប់បាន និង​ដកហូតយក​កាបូប​នោះ មក​ប្រគល់​ឲ្យ​ម្ចាស់​វិញ​។​
​ករណីនេះ បានកើត​ឡើង នៅ​ចំណុច​ផ្ទះ​លក់​សៀវភៅ តាម​ដង​វិថី​ឯករាជ្យ ក្នុង​ក្រុម​៧ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣​។​
​ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ មានឈ្មោះ សៅ វណ្ណ អាយុ​២៩​ឆ្នាំ (​ប្រពន្ធ​ជនបរទេស​)​។ នៅក្នុង​កាបូបស្ពាយ​នោះ មាន​លុយ ដុល្លារ​ចំនួន ៨០​ដុល្លារ កាត​អេ​ធី​អឹម ធនាគារ​ចំនួន​ពីរ​សន្លឹក និង​ទូរស័ព្ទដៃ ម៉ាក​សាំង​សុង​មួយគ្រឿង​។​
​ប៉ូលិស បាន​អះអាងថា ជនសង្ស័យ ដែល​ទើប​ចេញពី​ពន្ធនាគារ​ខេត្ត មិនទាន់បាន​៤​ខែ ស្រួលបួល​ផង​នោះ ឈ្មោះ​វី ជី​វ័​ន្ត អាយុ​១៩​ឆ្នាំ ពុំមាន​ទីលំនៅ​ពិតប្រាកដ​។​
​ប្រភព​ដដែល បាន​បន្តថា ជ​នស​ង្ស​យ័​រូបនេះ បាន​ជាប់ពន្ធនាគារ អស់​រយៈពេល​ជិត​២​ឆ្នាំ កន្លងមក ដោយ​ជាប់ចោទ ពីបទ លួច​ទ្រព្យសម្បត្តិ​។ ឥឡូវនេះ ជនសង្ស័យ​រូបនេះ បាន​ប្រព្រឹត្ត អំពើ​លួច​ឆក់​ដដែល​។​
​ជនសង្ស័យ ត្រូវបាន​ប៉ូលិស​បង្ក​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕​
ប្រភពពី CEN