តាម​​បង្ក្រាប​​ចោរ​​ជំ​នាញ​​ខាង​​ឡើង​​ជ​ញ្ជាំង គាស់​​ទ្វារ​​បង្អួច​​លួច​​យក​​ទ្រព្យ​ស​ម្បត្តិ ផ្អើល​​ក្រុង​ព្រះ​សី​ហ​នុ​

10/25/2013 0 Comments A+ a-

ខេត្ត​ព្រះសីហនុ ៖ ស​មត្ថ​កិច្ច​​ប៉ូ​លិស និ​ង​​ប៉េ​​អិ​ម​​ស្ទើរ​​មួយ​​ក្រុង​ព្រះ​សី​ហ​នុ  បាន​​ចំ​ណាយ​ពេល​​ជិត ២​​ម៉ោង និង​​ផ្ទុះ​​អា​វុធ​ជា​ច្រើន​​គ្រាប់ ក្នុង​ការ​​តាម​​ចាប់​​ជន​ស​ង្ស័យ​ជាចោរ​លួច​​ម្នាក់​​ ដែល​បាន​​​ព្យា​​យាម​​រត់​ឡើង​​ ដំ​បូល​ផ្ទះ​​ដំ​បូល​​អ​គារ​​ខ្ពស់ៗពីមួយ​ទៅមួយ​ដើម្បី​គេចខ្លួន បង្ក​ឲ្យ​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៣ នៅត្រង់ចំណុច​តំបន់​ផ្ទះល្វែង ជាប់​នឹង​វិថី​ឯករាជ្យ​ខាងមុខ​ខារ៉ាអូខេ​អ៊ី​ច​ស្គូ​ល​ស្ថិត ក្នុង​ក្រុមទី​០៧ ភូមិ​លេខ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។
​សង្ស័យ​មានឈ្មោះ វី ជីវ​ន្ត័ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​លេខ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មុខរបរ​មិន​ពិតប្រាកដ​។ មុនពេល​កើតហេតុ ជនសង្ស័យ​បានធ្វើ​សកម្មភាព ឡើងផ្ទះ​ជាន់​ទី​២​លូច​យក​បា​ឡូ ដាក់​លុយ​និង​ទូរស័ព្ទដៃ​មួយគ្រឿង របស់​ជនរងគ្រោះ​ឈ្មោះ  សៅ វណ្ណ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​អ្នកលក់​សៀវភៅ មាន​ទីលំនៅ​តំបន់​កើតហេតុ​។ ជនសង្ស័យ​បំរុង​នឹង​រត់គេចខ្លួន​ទៅហើយនោះ ក៏​ស្រាប់តែ​សំណាងអាក្រក់ ត្រូវ​ម្ចាស់ផ្ទះ​មក​ទាន់  ស្រែក​ឆោឡោឡើង ជាហេតុ​ធ្វើ​ជនសង្ស័យ ភ័យ​ស្លន់ស្លោ​រត់ឡើង​ដំបូលផ្ទះ អ្នកជិតខាង​នៅក្បែរៗ​នោះ ពីមួយ​ទៅមួយ​រយៈពេល​ជិត ២​ម៉ោង​ទើប​ចាប់ខ្លួនបាន​។
​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង ពី​អ្នក​ដែល​ធ្លាប់​ស្គាល់ ជនសង្ស័យ​ឈ្មោះ វី ជីវ​ន្ត័ បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនេះ គឺជា​ចោរ​ជំនាញ​បំផុត ខាង​ឡើង​ជញ្ជាំង គាស់​ទ្វារ គាស់​បង្អួច​លួច​យក​ទ្រព្យ​តាម​ផ្ទះ ឬ តាម​ផ្ទះសំណាក់ សណ្ឋាគារ​គឺ​ឲ្យ​តែ​ម្ចាស់ផ្ទះ ឬ​ផ្ទះសំណាក់ សណ្ឋាគារ​ទាំងនោះ ហ៊ាន​តែ​ប្រហែស​ដេក​មិន​ចាក់​គន្លឹះ ច្បាស់​ជា​ត្រូវ​ជនសង្ស័យ​ឈ្មោះ វី ជីវ​ន្ត័ ចូល​លួច​ទ្រព្យសម្បត្តិ​អស់ គ្មាន​សល់​នោះឡើយ​៕
ប្រភពពី វត្តភ្នំ