មិន​ដឹង​​ជា​មាន​​ទុក្ខ​​ធំ​​ប៉ុណ្ណា យក​​ស្បង់​​ចីវរ​​ចង​ក​​សម្លាប់​ខ្លួន​​លើ​​ដើម​​ចំ​ប៉ី ក្នុង​​វត្ត​​ពោធិ៍​ចិន​តុង

10/14/2013 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​មិន​ដឹង​​ជា ធ្វើ​ដំ​ណើរ​​មក​ពី​ណា​​ទេ បាន​​ទៅ​​ចង​ក​​សម្លាប់​ខ្លួន លើ​​ដើម​​ចំ​ប៉ី​​ក្បែរ​​ចេ​តិ​យ៍ ក្នុង​​បរិ​វេណ​​វត្ដ​​ពោធិ៍​ចិន​តុង ស្ថិត​​ក្នុង​ភូមិ ប​​ប្រក់​ខាង​ជើង សង្កាត់​​កា​​កាប ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ បណ្តាល​​ឲ្យ​​មាន ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៦​និង​៣០ នាទី​ល្ងាច​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣ ។
សមត្ថកិច្ច​ដែល​បាន​ចុះទៅ ពិនិត្យ​ដល់​កន្លែងកើតហេតុ បាន​បញ្ជាក់ថា តាម​អត្តសញ្ញាណប័ណ្ណ បុរសរងគ្រោះ​ដែល ចងក​សម្លាប់ខ្លួន​មានឈ្មោះ សាន កុសល អាយុ ៤៨ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់ឆ្នាំង​។ មុនពេល​កើ​ហេតុ ជនរងគ្រោះ បាន​មកសុំ​ព្រះសង្ឃ​ក្នុង​វត្ដ​ពោធិ៍ចិនតុង ស្នាក់នៅ​មួយ​យប់ ស្អែក​ឡើង​ត្រូវ​ធ្វើដំណើរ ទៅ​ខេត្ដ​ព្រះសីហនុ ។
ក្រោយមក​ជនរងគ្រោះ បានឱ្យ​អត្ដ​សញ្ញាណ​ប័ណ្ណ​ថតចម្លង ទៅ​ព្រះសង្ឃ រួច​ហើយក៏​សុំ​ស្បង់​ចីវរ ដើម្បី​យកទៅ​ផ្លាស់​ងូតទឹក ។ មួយសន្ទុះ​ក្រោយមក មាន​ព្រះសង្ឃ​មួយអង្គ បាន​ទៅ​ស្រង់ទឹក ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ ចងក​នឹង​ដើម​ចំប៉ី នៅក្នុង​បរិវេណ​វត្ដ​តែម្ដង ។ ពេលនោះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មក​ចោមរោម​មើល ជនរងគ្រោះ​ដែល​បាន​ស្លាប់ យ៉ាង​អាណោចអាធ័ម មិនដឹង​ជាមាន​វិបត្តិ​អ្វី​ទេ​៕
ប្រភពពី វត្តភ្នំ