ជាប់គុក១៣ឆ្នាំ ចេញមក​វិញ​លួច​ទ្រព្យសម្បត្តិគេ ត្រូវ​ប្រជាពលរដ្ឋព្រួតវាយ​រហូត​ស្លាប់

10/13/2013 0 Comments A+ a-

ខេត្ត​ក្រចេះ ៖ ជន​សង្ស័យ​លួច​ទ្រព្យ​សម្បត្តិ​ម្នាក់​ត្រូវ​​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​រស់​នៅ​ក្នុង​ឃុំ​កញ្ជរ ​ស្រុក​ឆ្លូង​​​ប្រដាប់​ដោយ​ព្រនង់​តូច​ ធំព្រួត​វាយ​រហូត​ស្លាប់​ កាល​ពី​វេលា​ម៉ោង​៣ទៀប​ភ្លឺ ថ្ងៃ​ទី​១២ តុលា ២០១៣ បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្ម​ភាព​ចូល​លួច​សម្ភារ​​នៅ​លើ​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​៤​ខ្នង​ជាប់ៗគ្នា​។
នគរបាល​ព្រហ្ម​ទណ្ឌ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​ទី សំណាង អាយុ​២៧​ឆ្នាំ ជាមនុស្ស​មាន​សតិ​មិន​ប្រក្រតី​ ​មានទី​លំនៅ​ភូមិ​-ឃុំ​សំបុក​ ស្រុក​ចិត្រ​បុរី បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ផ្ទះ​បង​ប្អូន​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ​។
គួរ​បញ្ជាក់ថា ជន​សង្ស័យ​ជា​​មុ​ខ​សញ្ញា​ធ្លាប់​ជាប់​ពន្ធ​នា​គារ​ព្រៃសររយៈ​ពេល​១៣​ឆ្នាំហើយ ហើយទើប​តែ​ត្រូវ​បានដោះ​លែង​រយៈពេលចុង​ក្រោយ​នេះ៕