ប៉េអឹម​​ចាប់​ឈើ​​​ស្រឡៅ និង​ផ្ចិក​បាន​៧៩​សន្លឹក​នៅ​ក្រុង​​ស្ទឹង​ត្រែង

10/13/2013 0 Comments A+ a-

ខេត្ត​ស្ទឹង​ត្រែង ៖ កម្លាំង​ប៉េអឹម​​បាន​ធ្វើ​ការ​បិទ​ផ្លូវ​ចាប់​គោ​យន្ត​កន្ត្រៃ​មួយគ្រឿង​ ខណៈ​ផ្ទុក​ឈើ​​លេខ​​១​​មួយ​​ប្រភេទ ​​គឺ​ផ្ចិត និង​ស្រឡៅ​រៀប​ចូល​ដាក់​ក្នុង​ដីឡូត៍​​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ហេតុ​ការណ៍​បង្ក្រាប​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១១​និង​២៥​នាទី​​ថ្ងៃ​ត្រង់ ថ្ងៃទី​១៣ តុលា ២០១៣ ​ដឹក​នាំ​ដោយ​​លោក​វរ​សេនីយ៍​​ឯក​ អៀង វ៉ាន់​ឌី មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​រួម​នឹង​មន្ត្រី​ប្រដាប់ដោយ​អាវុធ​ជាច្រើន​នាក់ ។
ក្នុង​ប្រតិបត្តិ​​បិទ​ផ្លូវ​បង្ក្រាប​នោះ សមត្ថ​កិច្ច​​បាន​រឹប​អូស​បានស្រឡៅ និង​ផ្ចិក​៧៩​សន្លឹក និង​ឃាត់​ខ្លួន​មនុស្ស​២​​នាក់​ជា​ម្ចាស់​គោ​យន្ត​កន្ត្រៃ​បញ្ចូល​រថយន្ត​​នាំទៅ​ទី​បញ្ជា​​ការ​ ។
ចំណែក​​​ឈើ​គឺនាំ​យក​ទៅ​រក្សា​ទុក​នៅខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលា​ការ ៕