នគរបាល ព្រហ្មទណ្ឌខេត្ត បង្រ្កាបសៃវៀន ជល់មាន់ រឹបអូសម៉ូតូបាន ប្រមាណ ២០គ្រឿង

10/12/2013 0 Comments A+ a-

កំពត ៖ សៃវៀនជល់មាន់មួយកន្លែង ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត ធ្វើការបង្រ្កាប នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៣ ក្នុងដីចំការគ្មានផ្ទះសម្បែង ។
នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ការបង្រ្កាបសៃវៀនជល់មាន់នេះ គឺបានរឹបអូសម៉ូតូគ្រប់ប្រភេទចំនួន ប្រមាណ ២០គ្រឿង រីឯមនុស្សដែលប្រព្រឹត្តល្បែងជល់មាន់នេះ បានរត់គេចខ្លួនបាត់ស្រមោលអស់ ខណៈ កម្លាំងនគរបាលចុះទៅដល់ទីតាំង គឺបន្សល់ទុកតែម៉ូតូ ដូច្នេះកម្លាំងនគរបាលក៏ធ្វើការដកហូតម៉ូតូ ដឹកយក ទៅរក្សាទុកនៅឯស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីឲ្យម្ចាស់ម៉ូតូចូលខ្លួនប្រឈមចំពោះមុខច្បាប់ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល