នគរបាល​ប៉ុស្ដិ៍​វត្ដ​ភ្នំ​ឃាត់ខ្លួន​ ជនសង្ស័យ​​លួច​កាបូប​លុយ​ ជនជាតិ​បរទេស​២​នាក់​

10/16/2013 0 Comments A+ a-

ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​ជនជាតិ​ បរទេស​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​វត្ដ​ភ្នំ​ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៣​ នៅ​ខាងជើង​សាកល​ វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ផ្លូវ​លេខ​៩៦​ សង្កាត់​វត្ដ​ភ្នំ​ ខណ្ឌដូនពេញ​ ។​
​ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់​ ខ្លួន​នេះ​មានឈ្មោះ​ ហៃ​ ណែ​ត​ ប្រុស​ខ្ទើយ​  អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ឃ្លាំង​សាំង​ សង្កាត់​-​ខណ្ឌ​ ឫស្សី​កែវ​ និង​ឈ្មោះ​ សេង​ តុលា​ ជា​ ប្រុស​ខ្ទើយ​ដូច​គ្នា​ អាយុ​២១​ឆ្នាំ​ មុខរបរ​ និង​ទីលំនៅ​ជាមួយ​ជនសង្ស័យ​ខាងលើ​ ។​
​រីឯ​ជន​រង​គ្រោះ​មានឈ្មោះ​ ZHO​ DONG​ YU​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជន​ ជាតិចិន​ មុខរបរ​អ្នកគ្រប់គ្រង​រោងចក្រ​ HOU​ YE​ ស្នាក់​នៅផ្ទះ​ជួល​លេខ​៩០៧​ សង្កាត់​-​ខណ្ឌឫស្សីកែវ​ ។​ ជន​រង​គ្រោះ​ បាន​បាត់​បង់លុយ​២០០​ដុល្លារ​ និង​លុយ​ ខ្មែរ​២​ម៉ឺន​រៀល​ ។​
​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ ប៉ុស្ដិ៍​វត្ដ​ភ្នំ​បានដឹង​ថា​ មុន​ពេល​កើតហេតុ​ ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​ ១១​យប់​ជន​រង​គ្រោះ​ និង​មិត្ដភក្ដិ​ឈ្មោះ​ WEN​ FENG​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ចិន​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ប្រេស​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1D-8169​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ មុនី​វង្ស​ ពី​ជើង​ទៅ​ត្បូង​ ។​ លុះ​មក​ដល់​ ចំណុច​កើតហេតុ​ក៏​ឈប់​ម៉ូតូ​ ស្រាប់តែ​ មាន​ក្មេង​ទំនើង​៣​នាក់​ដើរមក​ក្បែរ​ធ្វើ​ សកម្មភាព​លួច​កាបូប​លុយ​ក្នុង​ហោប៉ៅ​ ខោ​ខាងឆ្វេង​ រួច​នាំ​គ្នា​រត់គេច​ខ្លួន​អស់​ទៅ​ ។​ ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ ឆោឡោ​រត់​ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​២​នាក់​យក​ទៅ​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ វត្ដ​ភ្នំ​ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ បាត់​ដោយ​យក​កាបូប​លុយ​របស់​ជន​រង​ គ្រោះ​ទៅ​ជាមួយ​ផង​ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ខាងលើ​ កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ ធានី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ