នារី​​អា​យុ​ ១៨ ​ឆ្នាំ ​ប្រ​កាស​​ដេញ​ថ្លៃ​​​ព្រហ្ម​ចា​រី​យ៍ ​យក​លុយ​​មើល​ជំងឺ​​ម្ដាយ​

10/12/2013 0 Comments A+ a-

ប្រទេសអាមេរិក ៖ ​នារី​​វ័​យ​ក្មេង​​អា​យុ ១៨ ឆ្នាំ​​ម្នាក់​​បាន​ប្រ​កាស ​លក់​​ព្រ​ហ្ម​ចា​រី​យ៍​ តាម​រយៈ​​ការ​ដាក់​ឱ្យ​​ដេញ​ថ្លៃ ​ដើ​ម្បី​យក​ប្រាក់​ មើ​ល​ជំ​ងឺ​​ម្ដាយ ​ដែល​​កំ​ពុង​មាន​​អា​ការ​​ធ្ងន់​ធ្ងរ ហើយ ការ​ប្រ​កាស​​ដាក់​​ព្រ​ហ្ម​ចារី​យ៍ ​របស់​​នាង​​ឱ្យ​​ដេញ​ថ្លៃ គឺ​​បាន​​ធ្វើ​ឡើង​​គឺ​​បាន​​ធ្វើ​ឡើង​​ បន្ទាប់​ពីមាន​នារី​ជនជាតិ​ ប្រេ​ស៊ី​ល​អាយុ​ ២០ ​ឆ្នាំម្នាក់ បានបញ្ចប់​ការដេញថ្លៃ ដោយ​ទទួលបាន​ប្រាក់​ ៧៨០.០០០ ដុល្លារ ។​
​នារី​វ័យ​១៨​ឆ្នាំ​ដែល​ដាក់ ​ព្រហ្មចារី​យ៍​ឱ្យ​ដេ​ញ​ថ្លៃ​មានឈ្មោះ  Rebecca Bernardo  ជា​សិស្ស រៀន​នៅ​អនុវិទ្យាល័យ ហើយ​គោល​បំណង​ ​ដែល​នាង​ត្រូវ​ការលក់​ព្រហ្មចារី​យ៍ ​ជា​ចាំបាច់​នោះ ដោយសារតែ​ត្រូវ ការប្រាក់​មួយចំនួនធំ​ យកទៅ​ព្យាបាលម្ដាយ​ កំពុងមាន​ជំងឺ​ពិការ​អវៈយវៈ ដែលមិនអាច​កម្រើក​បាន​។​
​នាង Rebecca Bernardo បាន​និយាយថា នាង​ខិតខំ​ធ្វើការ​ក្រៅ​ម៉ោង ដូចជា​អ្នករត់​តុ បម្រើ​ការងារ​ផ្សេងៗ ប៉ុន្ដែនាង​មិនអាច ​ស្វែងរក​ប្រាក់​គ្រប់គ្រាន់​ សម្រាប់ ព្យាបាល​ម្ដាយ​ របស់ខ្លួន​នោះទេ​។ នាង​បាន បន្ដថា ព្រហ្មចារី​យ៍​របស់​នាង​ គឺ​នាង​បាន ទុកជា​ទ្រព្យសម្បត្ដិ ហើយ​នាង​ក៏​ធ្លាប់ មាន​បងស្រី​ម្នាក់​ដែរ តែ​បាន​ស្លាប់បាត់ ទៅហើយ​។ ចំណែក​ឪពុក​របស់​នាង ​គឺនាង​មិនដែល ​បានឃើញ​មុខ​ដូចគ្នា​។​
នាង Rebecca Bernardo បាន​បន្ដថា​យ៉ាងណាមិញ សម្រាប់​មនុស្សពេញវ័យ ឬ​គ្រប់ការ អាចមាន​សិទ្ធិ​ក្នុងការ ​ធ្វើជា​ស្រី​ពេស្យាចារ ឬ​លក់ខ្លួន ដើម្បី​ដោះដូរ​ជាមួយលុយ ដែល​ទាំងនេះ​ជា​រឿង​ស្របច្បាប់ នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។ តាម​ប្រភពព័ត៌មាន​ពី​ខ្លឹមសារ​នៃ បទសម្ភាសន៍​របស់​នា​ង ពុំបាន​បង្ហាញ​ឱ្យដឹង​ទេ​ថា តើ​នាង​ជា​ជនជាតិ​អ្វី ហើយរៀន​អនុវិទ្យាល័យ​ឈ្មោះ​អ្វី ហើយ​ក្រៅពី​ប្រាក់ឧបត្ថម្ភ​ ការសិក្សា​របស់​នាង តើនាង​មាន​មុខរបរ​អ្វី​គត់មត់ ៕
Wat 111027 Wat 111029
ប្រភពពី វត្តភ្នំ