ឪពុក-ម្ដាយ ក្មេងស្រី អាយុ ១៣ឆ្នាំ ដាក់ពាក្យបណ្ដឹង ប្ដឹងនាយក និងគ្រូគណិត វិទ្យា អនុវិទ្យាល័យ ហ៊ុន សែន ចំបក់

10/25/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖ looking today.com
កំពង់ស្ពឺ ៖ ឪពុក-ម្ដាយ ក្មេងស្រីរង គ្រោះ ដែលបានស្លាប់នៅក្នុងថ្នាក់រៀនកាល ពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៣ បាន ធ្វើដំណើរ ទៅប៉ុស្ដិ៍នគរបាលវល្លិ៍ស ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ ដើម្បីដាក់ពាក្យ បណ្ដឹង ចោទប្រកាន់នាយក និងគ្រូគណិត វិទ្យា នៃអនុវិទ្យាល័យ ហ៊ុន សែន ចំបក់ ដែលធ្វើឱ្យកូនស្រីរបស់គាត់ស្លាប់ ពេល កំពុងរៀននៅក្នុងថ្នាក់ កាលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៣ កន្លងទៅ ។
មន្ដ្រីនគរបាល ប៉ុស្ដិ៍វល្លិ៍ស បានឱ្យដឹងថា លោក ស៊ុន តារា អាយុ ៤៣ឆ្នាំ រស់នៅ ក្រុមទី៦ ភូមិព្រៃស្ដៅ ឃុំត្រញំងគង ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ និងប្រពន្ធរបស់ ខ្លួនបានដាក់ពាក្យបណ្ដឹង នៅនគរបាលប៉ុស្ដិ៍ ចោទប្រកាន់ នាយកអនុវិទ្យាល័យ ហ៊ុន សែន ចំបក់ និងគ្រូផ្នែកគណិតវិទ្យា ដែល មានការធ្វេសប្រហែស ធ្វើឱ្យកូនស្រីរបស់ ខ្លួន ឈ្មោះ រុន ជូលាង អាយុ ១៣ឆ្នាំ រៀន ថ្នាក់ទី៧សេ បានស្លាប់នៅក្នុងថ្នាក់រៀន ។
យោងតាមពាក្យបណ្ដឹង ខាងលើបាន និយាយថា កាលពីរសៀលថ្ងៃទី១៦ ខែតុលា កូនស្រីរបស់ខ្លួនបានទៅរៀនហើយ ឈឺក្បាលយ៉ាងធ្ងន់ធ្ងរ ពេលនោះក៏បានស្លាប់ នៅក្នុងថ្នាក់រៀនតែម្ដង ដោយពួកគាត់ ចោទប្រកាន់ គ្រូគណិតវិទ្យា មិនបានយក ចិត្ដទុកដាក់ ចំពោះកូនស្រីរបស់គាត់ ។
នៅក្នុងពាក្យបណ្ដឹង ខាងលើនេះឪពុក -ម្ដាយក្មេងស្រីរងគ្រោះ បានទាមទារ សំណង ៣៥០០ដុល្លារ ពីនាយកអនុវិទ្យា ល័យ ហ៊ុន សែន ចំបក់ និងគ្រូគណិតវិទ្យា ៕