មាន​ព័ត៌មាន​លេចឮ​ថា​ លោក​ ហ្គា​ដា​ហ្វ៉ី​ នៅ​រស់​

10/24/2013 0 Comments A+ a-

សារព័ត៌មាន​អេ​ហ្ស៊ី​ប​ និង​អ៊ី​រ៉​ង់​បាន​ផ្សព្វផ្សាយ​ថា​ មេដឹកនាំ​លី​ប៊ី​ លោក​ហ្គា​ដា​ហ្វ៉ី​ នៅ​រស់រាន​មានជីវិត​នៅឡើយ​ ហើយ​កំពុង​រស់នៅ​លាក់ខ្លួន​ក្នុង​ប្រទេស​មួយ​ជិតខាង​ប្រទេស​លី​ប៊ី​ ។​
​សារព័ត៌មាន​អេ​ហ្ស៊ី​ប​បាន​ផ្សព្វផ្សាយ​ថា​ ការ​ស្លាប់​របស់​លោក​ហ្គា​ដា​ហ្វ៉ី​គ្រាន់​តែ​ជា​ការ​បំភ័ន្ដ​មតិ​ពិភពលោក​ប៉ុណ្ណោះ​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​ព័ត៌មាន​ Al​ Marri​ Al​ Yawm​ របស់​អេ​ហ្ស៊ី​ប​ ។​ នៅ​ក្នុង​អត្ថបទ​មួយ​របស់​អ្នក​សារព័ត៌មាន​ឯករាជ្យ​ លោក​ Abu​ Asad​ Abu​ Ghayla​ បាន​បញ្ជាក់​ថា​ លោក​ហ្គា​ដា​ហ្វ៉ី​ដែល​ជា​មេដឹកនាំ​រយៈ​៤២​ឆ្នាំ​បាន​វះ​កាត់​ ហើយ​កាត់​ជើង​ម្ខាង​ចោល​ ក្រោយ​ការ​វាយប្រហារ​របស់​យន្ដហោះ​ចម្បាំង​របស់ក្រុម​ ទាហានណា​តូ​ ។​
​អ្នក​សារព័ត៌មាន​ឯករាជ្យ​ខាងលើ​បាន​ផ្សព្វផ្សាយ​ទៀត​ថា​ លោក​ ហ្គា​ដា​ហ្វ៉ី​ បាន​ទៅ​ដល់​ប្រទេស​ជិតខាង​ព្យាបាល​របួស​ ហើយ​នៅ​ទីនោះ​ លោក​បាន​រួច​ផុត​ពី​ក្ដី​ស្លាប់​ ហើយ​រស់នៅ​យ៉ាង​សុខ​សាន្ដ​នៅ​ទីតាំង​សម្ងាត់​មួយ​ ។​ ចំណែក​ ខ្សែអាត់​វី​ដេ​អូ​ដែល​បាន​ផ្សព្វផ្សាយ​សាធារណជន​ពី​ការ​ស្លាប់​របស់​លោក​ ហ្គា​ដា​ហ្វ៉ី​ជា​ការ​ក្លែងបន្លំ​ប៉ុណ្ណោះ​ ។​
​ពេល​នេះ​ វិវាទ​បាន​ផ្ទុះ​ឡើង​សារ​ជា​ ថ្មី​ជុំវិញ​ការ​ស្លាប់​របស់​លោក​ហ្គា​ដា​ហ្វីក្រោយ​ពេល​ភរិយា​លោក​ហ្គា​ដា​ហ្វី លោកស្រី​ សា​ហ្វី​យ៉ា​ ហ្គា​ដា​ហ្វី បាន​ស្នើ​ ដល់​អង្គការសហប្រជាជាតិ​ប្រកាស​ពី​ទី​តាំង​បញ្ចុះសព​ស្វាមី​ និង​កូនប្រុស​របស់​ខ្លួន​ ។​
​លើក​ចុង​ក្រោយ​ដែល​មើលឃើញ​ លោក​ហ្គា​ដា​ហ្វ៉ី​ដែល​នៅរ​ស់គឺ​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១១​ ពេល​នោះ​លោក​បាន​ទៅ​លាក់ខ្លួន​នៅ​ស្រុក​កំ​ណើ​ត​សឺ​តេ​ ។​ ក្បួន​រថយន្ដ​អម​ការពារ​លោក​មាន​ដល់​ទៅ​៥០​គ្រឿង​ និង​ទាហាន​២៥០​ នាក់​ត្រូវ​យន្ដហោះ​ចម្បាំង​ណា​តូ​បាញ់​ប្រហារ​បណ្ដាល​ឱ្យ​ស្លាប់​ទាំងអស់​ ។​ លោក​ហ្គា​ដា​ហ្វីបាន​រង​របួស​ជា​ទម្ងន់​ ហើយ​ត្រូវ​ក្រុម​ខឹងសម្បា​ចាប់​អូស​លោក​វាយតប់​ ។​ សាកសព​របស់​លោក​ ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ប្រឡាយ​គ្មាន​ទឹក​មួយ​ក្នុង​សភាព​របួសធ្ងន់ ៕
_______________________
ប្រភពព័ត៌មានពី៖ នគវត្ត