បញ្ជូន ជនសង្ស័យ៣នាក់ ទៅតុលាការពីបទចរាចរ ប្រាក់ក្លែងក្លាយ

10/21/2013 0 Comments A+ a-

បន្ទាយមានជ័យ៖  ជនសង្ស័យ៣នាក់ ចរាចរប្រាក់ក្លែងក្លាយ ដោយប្រើល្បិចយក ប្រាក់បាត ទិញកាតទូរសព្ទ័ រាប់រយដុល្លារពីអាជីវករ ម្នាក់នៅ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទា យមានជ័យ រួចនាំគ្នារត់គេច ខ្លួនត្រូវកម្លាំងអាវុធហត្ថ ឃាត់ខ្លួន បញ្ជូនទៅ តុលាការ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣។
លោក ម៉ែន ភិរម្យ មេបញ្ជាការរង អ.ហ ខេត្តបន្ទាយ មានជ័យ បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ថា ជនសង្ស័យទាំង៣ រួមមាន១/ឈ្មោះ ឆាយ លាងផេង ភេទប្រុស អាយុ ៣៤ឆ្នាំ ២/ឈ្មោះ កេង វុធ ភេទប្រុស អាយុ៣៣ឆ្នាំ និង៣ឈ្មោះ ផេង សុខឡាយ ភេទប្រុស អាយុ៣២ឆ្នាំ ពួកគេទាំងបីនាក់ រស់នៅរាជធានីភ្នំពេញ។
លោកបានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យ ទាំងបីនាក់ ធ្វើឡើងក្រោយពីមាន ជនរងគ្រោះ ឈ្មោះ ឆាយ ឡី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅ ក្នុងភូមិឃុំខាងលើ  បានប្តឹងសុំឲ្យកម្លាំង អ.ហ ជួយអន្តរាគមន៍ថា នៅកាលពីព្រលប់ថ្ងៃទី១៧ ខែតុលា មានមនុស្សប្រុស បីនាក់ ជិះរថយន្តមួយ គ្រឿង ម៉ាកកាមារី សេរី១៩៩៣ បានយកប្រាក់ បាតក្រដាស១០០០បាតទិញកាត ប្រភេទ០៩៧ ចំនួន២ដុល្លារមួយសន្លឹក និងកាត១ដុល្លារ ចំនួន១សន្លឹក ក្រោយមក ជនរងគ្រោះបានអាប់លុយឲ្យជន សង្ស័យវិញ ៨២៥បាត ។
ពេលជនសង្ស័យទាំងបីនាក់ ជិះរថយន្តចេញផុត ទើបដឹងថា ជាលុយក្លែងក្លាយ ទើបប្តឹងឲ្យ កម្លាំង អ.ហ ស្រាវស្រាវចាប់ខ្លួន ជនឆបោកទាំងបីតែម្តង។ លោក ម៉ែន ភិរម្យ បានបន្តថា ក្រោយពីរត់គេចខ្លួន បាត់មិនបានប៉ុន្មានម៉ោង ក៏ត្រូវបានចាប់ ខ្លួននិងដកហូតបាន ប្រាក់ថៃចំនួន៤០០០បាត់ កាតទូរសព្ទ័ចំនួន៣៨សន្លឹក ពីពួកជនសង្ស័យ។
ក្រោយសួរនាំ ជនសង្ស័យទាំងបីនាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់កាតាមច្បាប់៕
ប្រភព ពីដើមអម្ពិល

Pheak-0384
Pheak-0386