Samsung ប្រកាស​ចេញ​ជា​ផ្លូវការនូវ​ទូរស័ព្ទ Galaxy S4 mini

5/31/2013 0 Comments A+ a-


បន្ទាប់​ពី​មាន​ពាក្យចចាមអារ៉ាម​និង​ការ​លេច​ចេញ​នូវ​លក្ខណសម្បត្តិ​បច្ចេកទេស​របស់​ Galaxy S4 mini ជា​បន្តបន្ទាប់មក​ កាល​ពីល្ងាច​​ថ្ងៃ​ម្សិលមិញ​ក្រុមហ៊ុន​ Samsung បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​នូវ​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​នេះ ។ បើ​តាម​ពាក្យចចាមអារ៉ាម​និង​ការ​រំពឹង​ទុក​របស់អ្នក​វិភាគ​មួយ​ចំនួន​នោះ​ថា​​ក្រុមហ៊ុន​នឹង​បញ្ចេញ​ Galaxy S4 mini នៅ​ថ្ងៃទី២០ ខែមិថុនា ខាង​មុខ​នេះ ប៉ុន្តែ​ពេល​នេះ​លក្ខណសម្បត្តិ​បច្ចេកទេស​និង​រូបភាព​​របស់​​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដោយ​ក្រុមហ៊ុន​ Samsung រួច​ទៅ​ហើយ ។ បើ​ទោះ​បី​ជា​លក្ខណសម្បត្តិ​បច្ចេកទេស​និង​រូបភាព​របស់​ Galaxy S4 mini ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​យ៉ាង​នេះ​ក្ដី​ក៏​ក្រុមហ៊ុន​ Samsung នៅ​​ត្រូវ​តែ​យក​ទូរស័ព្ទទំនើប​នេះ​ទៅ​តាំងបង្ហាញ​​នៅ​ព្រឹត្តិការណ៍​របស់​ខ្លួន​នៅ​ទីក្រុងឡុង​នោះ​ដែរ ។
លក្ខណសម្បត្តិ​បច្ចេកទេស​របស់​ Galaxy S4 mini ដែល​បញ្ជាក់​ដោយ​ក្រុមហ៊ុន​ Samsung មាន​ដូច​ខាង​ក្រោម៖
  • វិមាត្រ 124.6 x 61.3 x 8.94mm
  • ទម្ងន់ 107 g
  • អេក្រង់​ទំហំ​ 4.3-inch
  • មាន​ពីរ​ម៉ូដែល (Single-SIM និង​ Dual-SIM)
  • ​បច្ចេកវិទ្យា​អេក្រង់ Super AMOLED
  • កម្រិត​ភាព​ច្បាស់ 960 x 540 pixels
  • CPU Dual-core 1.7GHz (Qualcomm Snapdragon 400)
  • GPU Adreno 305 GPU
  • RAM 1.5 GB
  • អង្គផ្ទុកទិន្នន័យ​ទំហំ 8 GB (អាច​បន្ថែម​ microSD card 64 GB)
  • មាន​បំពាក់​ដោយ​ប្រព័ន្ធ​សេវា 3G, 4G LTE, Wi-Fi a/b/g/n, Bluetooth 4.0
  • ដំណើរការ​ដោយ​ Android 4.2.2 Jelly Bean
  • កាមេរ៉ាមុខ​ទំហំ 2 MP និង​កាមេរ៉ា​ក្រោយ​ទំហំ 8 MP
  • ថាមពល​ថ្ម 1,900mAh
​បញ្ជាក់​ក្រុមហ៊ុន Samsung នឹង​យក​ទូរស័ព្ទទំនើប​មួយ​នេះ​ទៅ​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​​របស់​ខ្លួន​ដែល​នឹង​ប្រារព្ធឡើង​នៅ​​ថ្ងៃទី២០ ខែមិថុនា នាទីក្រុងឡុង​ផង​ដែរ​នេះ​បើ​យោង​តាម​ប្រភព​ពី gsmarena.com ។ ចំពោះ​តម្លៃ​ និង​កាល​បរិច្ឆេទ​ចេញ​លក់​ក៏​ដូច​​ជា​ទីផ្សារ​​នៃ​ទូរស័ព្ទ​ទំនើប Galaxy S4 mini នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ពេល​នោះ​ ដូច្នេះ​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖