សុខ ពិសី បែក​ធ្លាយ​រឿង​លួច បង្កាត់​ភ្លើង​ស្នេហ៍​ស្ងាត់ៗ​ជាមួយ បុរស​អាណិកជន​ខ្មែរ​នៅ អាមេរិក

5/31/2013 0 Comments A+ a-

ភ្នំពេញ៖ កញ្ញា សុខ ពិសី ត្រូវបានមហាជន គ្រប់មជ្ឈដ្ឋានបានដឹង និងទទួលស្គាល់គ្រប់ៗគ្នាថា នាងជាតារាចម្រៀង ស្រីដ៏ល្បីឈ្មោះ និងមានសាច់សខ្ចី សំនៀងផ្អែម ប្រចាំផលិតកម្ម សាន់ដេ ដែលពុំទាន់មាន តារាចម្រៀងចំណូលថ្មី រួមដំបូលណាម្នាក់ អាចកាច់ផ្តួលស៊ីដាច់ ប្រជាប្រិយភាព នាងបានឡើយ មកទល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងកេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ នៅក្នុងពិភពសិល្បៈ បានកំពុងឈានឡើង ជាលំដាប់នោះ កញ្ញា សុខ ពិសី ក៏ជាតារាស្រី មួយដួងផងដែរ ក្នុងចំណោម តារាស្រីឯទៀត ដែលធ្លាប់ទទួលរងនូវ ព្យុះភ្លៀងជុំវិញព័ត៌មាន រឿងអាស្រូវស្នេហា ជីវិតផ្ទាល់ខ្លួន ។ប៉ុន្តែរាល់បញ្ហា ដែលធ្លាប់កើតឡើងទាំងនោះ កញ្ញា សុខ ពិសី មិនដែលគេចវេសនោះឡើយ គឺនាង តែងចេញមុខ ធ្វើការបកស្រាយ និង បដិសេធ ដោយមិនទទួលស្គាល់ជានិច្ច។
ថ្វិដ្បិតតែរឿងចាស់ បានកន្លងផុតទៅ ក៏ពិតមែន ប៉ុន្តែរឿងថ្មី តែងតែចេញមកលង បន្លាចអន្ទងតាមប្រាណមិន ចេះចប់មិនចេះហើយ ទាល់តែសោះ ។ ជាក់ស្តែង ថ្មីៗនេះ ក៏ស្រាប់តែលេចធ្លាយ ព័ត៌មានថ្មីមួយទៀតមកថា តារាចម្រៀង ល្បីឈ្មោះសាច់សខ្ចី កញ្ញា សុខ ពិសី បានលួចមាន ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយបុរសអាណិកជនខ្មែ រស់នៅក្រៅស្រុកម្នាក់។
បើតាមប្រភពកៀកកិត និយាយក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញ ឈ្មោះបានប្រាប់ថា កញ្ញា សុខ ពិសី កំពុងលួចលាក់ មានស្នេហាជាមួយ បុរសម្នាក់ ដែលជាអាណិកជនខ្មែរ រស់នៅឯសហរដ្ឋអាមេរិក ដោយពុំមានអ្នកណាបានដឹង អំពីទំនាក់ទំនង ស្នេហារវាងនាង និង បុរសម្នាក់នេះឡើយ។ ប្រភពនោះ បានទម្លាយឲ្យដឹងទៀតថា ដំបូងឡើយ គេមិនបានដឹងទេថា សុខ ពិសី កំពុងលួចបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសអាណិកជនខ្មែរ- អាមេរិកម្នាក់នេះទេ តែក្រោយមក ទើបគេបានដឹងថា សុខ ពិសី កំពុងមានសេ្នហាជាមួយ បុរសម្នាក់នេះ ក្នុងរូបភាពមួយ ដោយពុំមាន អ្នកដឹងបន្តិចសោះ។
បុរសនាយសមុទ្រ ដែលមានទំនាក់ទំនង ស្នេហាជាមួយកញ្ញា សុខ ពិសី ត្រូវបានប្រភពខាងលើ និយាយទៀតថា ជាមនុស្សម្នាក់ដែលមាន ទ្រព្យសម្បត្តិច្រើនហូរហៀ មិនចាញ់អ្នកមាននៅ ក្នុងស្រុកខ្មែរប៉ុន្មាននោះទេ ។ ហេតុនេះហើយបានជា កញ្ញា សុខ ពិសី ដាក់ចិត្តសម្លឹង ទៅមើលបុរសឆ្លងទ្វីបម្នាក់នេះ។
Looking Today
Looking Today