iPod touch លក់​អស់ ១០០​លាន​គ្រឿង

5/31/2013 0 Comments A+ a-

ក្រុមហ៊ុន Apple បានបញ្ជាក់នៅក្នុង របាយការណ៍មួយផ្ញើ ទៅទីភ្នាក់ងារព័ត៌មាន  The Loop កាលពីថ្ងៃព្រហស្បត្តិ៏ ទី៣០ខែឧសភា ថា ខ្លួនបានលក់ iPod touch អស់ជាង ១០០លានគ្រឿង ចាប់តាំងពីការបង្ហាញ ឧបករណ៍ចាក់តន្ត្រី ពេញនិយមមួយនេះ ជាលើកដំបូងតាំងពីឆ្នាំ ២០០៧មក។
iPod touch គឺជាផលិតផលមួយលក់ដាច់ បំផុតមួយរបស់ក្រុមហ៊ុន Apple ដែលតួលេខលក់កើន ឡើងពាក់កណ្តាល នៃការលក់iPod ទាំងអស់។  សេចក្តីប្រកាសរបស់ ក្រុមហ៊ុននេះ ត្រូវបានបង្ហាញឡើង ក្រោយពីក្រុមហ៊ុន ជិតបង្ហាញផលិតផល ទំនើបមធ្យមថ្មី មួយរបស់ខ្លួន។
ផលិតផលថ្មីនេះ មានលក្ខណៈ ពិសេសស្ទើរស្មើគ្នាទាំងអស់ ដូច iPod Touch ជំនាន់ទី៥ ដែរ តែទោះបីជាយ៉ាងណាវា មិនបានបញ្ចូល កាមេរ៉ាមុខប្រភេទ iSight នោះទេ ហើយវាមានវត្តមាន ត្រឹមតែពណ៍ប្រាក់ប៉ុណ្ណោះ។    iPod touch ម៉ូលដែលថ្មី ត្រូវបានបំពាក់ជាមួយ នឹងអង្គចង់ចាំទំហំ16GB  និងមានវត្តមាន ឥឡូវនេះក្នុងតម្លៃ ២២៩ដុល្លារអាមេរិក។