ទី​បំផុត Apple អាច​លក់ iPod touch ​បាន​ចំនួន ១០០​លាន​គ្រឿង​ហើយ​

5/31/2013 0 Comments A+ a-

កាល​ពី​ម្សិល​មិញ​នេះ​ក្រុមហ៊ុន Apple បាន​អះអាង​ថា ​ពេល​នេះ​ផលិត​ផលិត iPod touch របស់​ខ្លួន​ត្រូវ​បាន​លក់​អស់​ចំនួន ១០​០​លាន​គ្រឿង​ហើយ ​។ iPod touch ​បាន​ទទួល​​ប្រជា​ប្រិយ​ភាព​​ជា​ឧបករណ៍​សម្រាប់​ចាក់​ស្ដាប់​​តន្ត្រី​ ​ចាប់​តាំង​ពី​ការ​ប្រកាស​ចេញ​​​​ជា​លើក​​ដំបូង​ក្នុង​ឆ្នាំ ២០០៧ ​​មក​ម៉េ្លះ ។ ដោយ​ឡែក​មក​ទល់​នឹង​ពេល​នេះ​ក្រុមហ៊ុន Apple បាន​ប្រកាស​ចេញ​នូវ​ផលិតផល iPod touch បាន​ចំនួន ៥​ ជំនាន់​ហើយ ។

iPod touch មិន​មែន​តែ​ជា​ឧបករណ៍​សម្រាប់​តែ​ចាក់​តន្ត្រី​ស្ដាប់​ប៉ុណ្ណោះ​ទេ តែ​គេ​អាច​​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​បន្ថែម​​​ទៀត​ក្រៅ​ពី​នេះ​ផង​ដែរ​ដូច​ជា ចាក់​វីឌីអូ ថត​រូប និង​ថត​វីឌីអូ​ លេង​ហ្គេម​កម្សាន្ត ប្រើ GPS អាន​សៀវភៅ​ឌីជីថល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​​ប្រើ​ប្រាស់​កម្មវិធី​ជា​ច្រើន​ទៀត​​ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង​ទូរស័ព្ទ iPhone ដែរ​ តែ​ខុស​ត្រង់​មិន​អាច​ប្រើ SIM សម្រាប់ Call តែ​ប៉ុណ្ណោះ ​ពី​ព្រោះ iPod touch អាច​ប្រើ​អ៊ីនធឺណិត​​បាន​តែ​តាម​ប្រព័ន្ធ​ Wi-Fi តែ​មួយ​គត់ ។​
សូម​បញ្ជាក់​ថា ថ្វី​បើ​ប្រទេស​កម្ពុជា​យើង​គេ​មិន​សូវ​និយម​ប្រើ​ iPod touch ​​តែ​ឧបករណ៍​នេះ​នៅ​តែ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ច្រើន​​នៅ​លើ​ទីផ្សារ iDevice ។ យ៉ាង​ណា​មិញ​សម្រាប់​ម៉ូដែល​ iPod touch ជំនាន់​ចុង​ក្រោយ​ ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 16GB គឺ​មាន​តម្លៃ​​ត្រឹម​តែ $229 ប៉ុណ្ណោះ​នៅ​លើ​គេហទំព័រ Apple ៕