Xianghu បឹងធម្មជាតិ ប្រវត្តិសាស្រ្តដ៏ស្រស់ស្អាត

4/09/2013 0 Comments A+ a-

ចិន៖  Xianghu គឺជាបឹងធម្មជាតិ ដ៏ស្រស់ស្អាត និងជាកន្លែងទេសចរណ៍ ល្បីល្បាញ នៅស្រុក Xiaoshan ខេត្ត Zhejiang ប្រទេសចិន។ បឹងធម្មជាតិនេះ លាតសន្ធឹងនៅ ភាគខាងត្បូង នៃច្រាំងទន្លេ Qiantang។
ស្រុក Xiaoshan មានកន្លែងទេសចរណ៍ យ៉ាងច្រើន ដែលក្នុងចំណោម កន្លែងទេសចរណ៍ ទាំង អស់នោះ មានបឹងធម្មជាតិ Xianghu ដែលគេតែងតែ ហៅឈ្មោះថា “Xiang Lake”។ ទស្សនីយភាពបឹងធម្មជាតិនេះ មានផ្ទៃក្រឡា ៥១.៧ ម៉ែត្រការ៉េ ដែលបង្ហាញ ពីទេសភាព ធម្មជាតិយ៉ាង ស្រស់បំព្រង តាំងពីសម័យបុរាណ។
Xianghu ជាបឹងដែលជាគោលដៅ ចម្បងសម្រាប់ភ្ញៀវ ទេសចរណ៍ ក្នុងការដើរកម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះទេ តំបន់ទស្សនីយ៍ភាពនេះ មានជាមួយនឹង កន្លែងកម្សាន្ត "Village in the mountain" និង "Eco Park" ដែលកន្លែងទាំងអស់នេះ ភ្ញៀវទេសចរណ៍ អាចទស្សនានូវ រចនាបទនៃសំណង់ អាគារបុរាណៗជាច្រើន។
បច្ចុប្បន្នដោយមាន ភាពរីកចំរើនកាន់តែច្រើន ឡើងៗពីភ្ញៀវទេសចរណ៍ ក្រុមហ៊ុនសណ្ឋាគារ អន្តរជាតិជាច្រើន រូបមានដូចជា Hilton និង Starwood បានបង្កើតនូវសណ្ឋាគារ លំដាប់ផ្កាយ៥ ជាច្រើននៅក្នុងស្រុក Xiaoshan ដែលភ្ញៀវទេសចរណ៍ទាំងអស់ អាចស្នាក់នៅ លំហែរកម្សាន្ត និងទទួលយកនូវ បទពិសោធន៍ ជាមួយនឹងធម្មជាតិ ពណ៌បៃតង៕
Looking Today