តួលេខ​ក្មេង​វ័យ​ជំទង់​នៅ​អាមេរិច​លេង​ SMS ក្នុង​ពេល​កំពុង​បើកបរ​មាន​ការ​កើន​ឡើង

4/09/2013 0 Comments A+ a-

ថ្វីត្បិតតែមានការកើនឡើងនៃ កិច្ចខិតខំប្រឹងយ៉ាងខ្លាំងក្លា ដោយក្រុមហ៊ុន ជាច្រើនដូចជា ក្រុមហ៊ុន AT&T និងក្រុមហ៊ុនដទៃជាច្រើន ទៀតដើម្បីបញ្ជៀសក្មេងៗ វ័យជំទង់ជាច្រើន មិនឲ្យសរសេរSMS ខណៈកំពុងបើកបរក៏ដោយ ក៏តាមការសិក្សាថ្មី មួយបានបង្ហាញថា បញ្ហានេះកំពុងតែ រីករាលដាលខ្លាំងឡើងៗ។  
សមាគមការពារសុវត្ថិភាព គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវហៃវេជាតិ បានបង្ហាញថា តួលេខ នៃយុវវ័យដែ លប្រើប្រាស់ទូរស័ព្ទ ខណៈបើកបរបាន កើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ ២០១០ ដែលក្នុងចំណោមមនុស្ស ៥នាក់មាន២នាក់ ប្រើប្រាស់ទូរស័ព្ទ ខណៈកំពុងបើកបរ ។ នេះបើយោងតាម របាយការណ៍ព័ត៌មាន ArsTechnica ។ ទីភ្នាក់ងារខាងលើក៏ បានរកឃើញថា គ្រប់ពេលវេលា មានអ្នកបើកបរជាង ៦០ម៉ឺននាក់ កំពុងតែប្រើប្រាស់ទូរស័ព្ទដៃ ឬក៏ឧបករណ៍ អេឡិចត្រូនិចដទៃមួយចំនួនទៀត ខណៈអ្នកបើកបរ ជិតពាក់កណ្តាល ឬក៏ ៤៨,៦ ភាគរយ នៃអ្នកបើកបរទាំងអស់ នៅក្នុងសហរដ្ឋអាមេរិក បានសារភាពថា បានលើកទូរស័ព្ទ និង ម្នាក់ក្នុងចំណោម អ្នកបើកបរចំនួន ៤នាក់ បានសារភាពថា ពួកគេរកកន្លែងចត ដើម្បីលើកទូរស័ព្ទ។
ច្បាប់បើកបរជាច្រើន ដែលបានហាមឃាត់ ការសរសេរ SMS ឬក៏ប្រើប្រាស់ទូរស័ព្ទដៃ ខណៈ បើកបរ ត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងរដ្ឋចំនួន ៣៩ហើយ ប៉ុន្តែច្បាប់ទាំងនោះ មិនបាន ជះឥទ្ធិពលនៅក្នុង ការបញ្ជៀសគ្រោះថ្នាក់ ចរាចរណ៍បាននោះឡើយ។ អ្នកប្រើប្រាស់ចំនួន ៦ភាគរយ អះអាងថាពួកគេប្រើប្រាស់ ទូរស័ព្ទពាក់ព័ន្ធនឹង រឿងលុយកាក់ និង២ភាគរយ សារភាពថា ប្រើប្រាស់ទូរស័ព្ទ សម្រាប់ហៅចេញនិង ទទួលហើយ ៣ភាគរយឆ្លើយថា ប្រើប្រាស់ទូរស័ព្ទ ជាពិសេសសម្រាប់ផ្ញើសារ ឬក៏សរសេរសារ។  តួលេខទាំងនេះ គ្មានការ ផ្លាស់ប្តូរនោះទេ ចាប់តាំងពីឆ្នាំ ២០១០មក រហូតដល់ឆ្នាំ ២០១២កន្លងទៅនេះ ទោះបីជា ខិត ខំប្រឹងប្រែងហាមឃាត់ យ៉ាងខ្លាំងក្លា របស់ អ្នកបង្កើតច្បាប់ ជាច្រើនក៏ដោយ៕