ក្រុមហ៊ុន Foxconn បណ្តេញបុគ្គលិក ដែលចង់ធ្វើអត្តឃាត

4/09/2013 0 Comments A+ a-

ក្រុមហ៊ុនតំឡើងឧបករណ៍ អេឡិចត្រូនិចធំបំផុត  Foxconn មិនអាចគេចផុត ពីការចោទប្រកាន់ នៅលើការគ្រប់គ្រង់ លក្ខខ័ណ្ឌការងារ បុគ្គលិករបស់ខ្លួន និងបញ្ហារបាយការណ៍ នៃបុគ្គលិក ធ្វើអត្តឃាតនោះទេ។  រហូតមកដល់ពេលនេះ ក្រុមហ៊ុន បានបង្កប់នូវបណ្តាញ ស៊ើបការយក្សជាច្រើន ដើម្បីចាប់ បុគ្គលិកដែលមាន បំណងចង់សម្លាប់ខ្លួន ដោយការលោត ពីអគាររោងចក្រ។ ឥឡូវនេះ របាយការណ៍ថ្មីមួយ កំពុងតែចោទប្រកាន់ ក្រុមហ៊ុនពីការបណ្តេញ បុគ្គលិកជាច្រើន ដែលគេ សង្ស័យថា ចង់សម្លាប់ខ្លួន។  ព័ត៌មានអំពីការបណ្តេញ បុគ្គលិកចេញនេះ បានមកពីអតីត បុគ្គលិកម្នាក់ អាយុ២៧ឆ្នាំ ឈ្មោះ ថា ហ្សាំង ដែលបាននិយាយថា គាត់ ជាធម្មតាតែងតែ លេបថ្នាំងងុយដែក ព្រោះគាត់មានជំងឺដេកមិនលក់ ប៉ុន្តែមិត្តភ័ក្កធ្វើការ ជាមួយគ្នាម្នាក់របស់គាត់ បានរាយការណ៍ថា គាត់ ប្រហែលជា កំពុងតែធ្វើអត្តឃាត។ លោក ហ្សាំង ត្រូវបានគេនាំ យកទៅមន្ទីពេទ្យ កាលពី ថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៣កន្លងទៅនេះ ហើយនៅថ្ងៃក្រោយមក ស្រាប់តែក្រុមហ៊ុន Foxconn បានបណ្តេញគាត់ចេញការងារ ពីបទមិនគោរព បទបញ្ជាការងារទៅវិញ។  ក្រុមហ៊ុន Foxconn មិនព្រមឆ្លើយតបចំពោះ ការចោទប្រកាន់ ទាំងនេះនោះទេ។