HP ចេញ​ Server ធន់​មធ្យម​តម្លៃ​ជាង ៦ម៉ឺន​ដុល្លារ

4/09/2013 0 Comments A+ a-

ថ្មីៗ​នេះ HP បាន​ប្រកាស​បង្ហាញ​ម៉ាស៊ីន​កុំព្យូទ័រ​ប្រភេទ cloud server system មាន​ឈ្មោះ​ថា Moonshot មាន​លក្ខណៈ​​ពិសេស​ ស៊ី​ថាមពល​តិច​ជាង Server ធម្មតា និង​មាន​ទំហំ​តូច​​ងាយស្រួល​ទុក​ដាក់។

Moonshot បាន​បំពាក់​នូវ chip របស់ Intel Atom។ Server ចេញ​ថ្មី​នេះ​ត្រូវ​បាន HP បង្កើត​ឡើង​មកក្នុង​​គោល​បំណង​កាត់​បន្ថយ​ការ​ចំណាយ​ទំហំ (space) នៅ​ក្នុង​ការ​កំណត់​ទីតាំង​រៀប​ចំ​ទុក​ដាក់។ ក្រុមហ៊ុន​បាន​គូស​បញ្ជាក់​ថា Server Moonshot ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​កាន់​តែ ប្រសើរ​ឡើង ជា​មួយ​សមត្ថភាព​​ខ្ពស់​របស់​វា​។

លោក Dave Donatelli ត្រូវ​ជា​អនុប្រធាន​ផ្នែក​ប្រតិបត្តិ​របស់ HP បាន​គូស​បញ្ជាក់​ដែរថា Moonshot ជា Server ដែល​មាន​ទំហំ​តូច​យ៉ាង​ខ្លាំង ហើយ​មាន​តម្រូវ​ការ​ថាមពល​តិច​ ពោល​ប្រើ​អស់​តិច​ជាង Server ធម្មតា​ដល់​ទៅ ៨៩%។ តែ​វា​ក៏​មាន​ទំហំ​ផ្ទុក​ទិន្នន័យ (available space) តិច​ជាង server ធម្មតា​ដល់​ទៅ ៩៤% ដែរ។ កុំព្យូទ័រ Server នេះ​គាំទ្រ​ក្រាហ្វិក​របស់​ក្រុមហ៊ុន Nvidia បាន​យ៉ាង​ល្អ​ប្រសើរ​ដូច​ជា Hard Drive និង flash-memory ប្រភេទ solid-state storage ជា​ដើម។
Moonshot Server ឥឡូវ​នេះ​មាន​លក់​នៅ​លើ​ទីផ្សារ​អាមេរិក និង​កាណាដា​ក្នុង​ល្បាក់​តម្លៃ ៦១៨០០ដុល្លារ​អាមេរិក ហើយ​នឹង​មាន​លក់​នៅ​ទីផ្សារ​អឺរ៉ុប, អាស៊ី និង​អាមេរិកឡាទីន​នៅ​ខែ​ឧសភា​ក្រោយ​នេះ។