កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី Cube U30GT Mini2 ​ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​

4/09/2013 0 Comments A+ a-

កាល​ពី​ពាក់​កណ្ដាល​ខែ​មុន​​ក្រុមហ៊ុន Cube ​ទើប​បាន​ធ្វើការ​​បញ្ចេញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី Cube U30GT2 ​មាន​​អេក្រង់ 10.1-inch Retina 1080p IPS display ​កម្រិត​ភាព​ច្បាស់ 1,920 x 1,200 ( Full HD) ​និង​តម្លៃ​ $250 ។ ដោយ​ឡែក​ពេល​នេះ​ ​ Cube U30GT Mini2 គឺ​ជា​កុំព្យូទ័រ​បន្ទះ​ស្ដើង​​មួយ​ម៉ូដែល​​ថ្មី​ផ្សេង​ទៀត​ដែល​​​​​ត្រូវ​ បាន​ក្រុមហ៊ុន​​​ Cube ​ប្រកាស​ចេញ​​ជា​ផ្លូវការ​​​​​ ។

​ជា​មួយ​នឹង​អេក្រង់ 7.9-inch IPS display និង​មាន​​កម្រិត​ភាព​ច្បាស់ 1024 x 768 pixels កុំព្យូទ័រ​បន្ទះ​ស្ដើង​ Cube U30GT Mini2​​ ​ត្រូវ​បាន​បំពាក់​​​ដោយ​ CPU Rockchip RK3188 quad-core processor, RAM 2GB  ​និង​មាន​កាមេរ៉ា​ទំហំ 5 MP ។ ​យ៉ាង​ណា​មិញ​បើ​​គ្រាន់​តែ​ក្រឡេក​មើល​តែ​បន្តិច​​គេ​ឃើញ​ថា​ កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android នេះ​គឺ​មាន​រូប​រាង​​ស្ទើរ​តែ​ដូចគ្នា​ទាំង​ស្រុង​​ទៅ​នឹង​ iPad Mini ​របស់​ក្រុមហ៊ុន Apple ។

​លក្ខណ​សម្បត្តិ​បែប​​បច្ចេកទេស​របស់ Cube U30GT Mini2​​ ​៖
  • អេក្រង់ 7.9-inch IPS display
  • កម្រិត​ភាព​ច្បាស់ 1024 x 768 pixels  ​(HD)
  • កាមេរ៉ា​​​ក្រោយ 5MP និង​មុខ 2MP
  • CPU Rockchip RK3188 quad-core processor
  • GPU ARM Mali 400
  • RAM 2GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​​ទំហំ 16GB ​
  • ​មាន​រន្ធ mini HDMI
  • ថាមពល​ថ្ម 4,000Ah
  • ដំណើរការ​ដោយ Android 4.1 Jelly Bean

សូម​បញ្ជាក់​ថា​ ​ជា​មួយ​នឹង​រូប​រាង​ដ៏​ស្រស់​ស្អាត​នៃ​កុំព្យូទ័រ Cube U30GT Mini2 ​ដែល​មាន​​រូប​រាង​​ស្ទើរ​តែ​​​ដូច​ iPad Mini កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​​នេះ​នឹង​ត្រូវ​ក្រុមហ៊ុន​​​​ចេញ​លក់​ជា​ផ្លូវ ​ការ​នា​ចុង​ខែ​មេសា ​នេះ​ ក្នុង​តម្លៃ​ត្រឹមតែ $190 ប៉ុណ្ណោះ ៕