អាថ៌កំបាំងយន្តហោះ​​​​​លឿន​ជាងគេ​បំផុត​ក្នុង​លោក Lockheed SR-71 Blackbird? (វីដេអូ)

3/20/2015 0 Comments A+ a-

យន្តហោះ​ Lockheed SR-71 Blackbird​ប្រភព៖​ leganerd
យន្តហោះ​ Lockheed SR-71 Blackbird​ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា ជា​​ “បក្សី​ខ្មៅ​” ដែល​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​ក្នុង​លោក ដែល​មិន​ទាន់​មាន​យន្តហោះ​ចម្បាំង​​ណា​មួយ​អាច​​តាម​ទាន់ ឬ មាន​ល្បឿន​លឿន​​ប្រៀបប្រដូច​នឹង​វា​បាន​ឡើយ។

យន្តហោះ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​​ជា​ផ្លូវការ​តាំង​ពី​ឆ្នាំ ១៩៦៦ មក​ម្ល៉េះ​ដោយ​កងទ័ព​ជើង​អាកាស​អាមេរិក​សម្រាប់​ប្រើប្រាស់​ឈ្លបការណ៍ (Reconnaissance)  នៅ​កំឡុង​ពេល​ប្រកួតប្រជែង​សង្គ្រាម​ត្រជាក់​រវាង​អាមេរិក និង រុស្ស៊ី។

លក្ខណៈ​ពិសេស​របស់​យន្តហោះ​នេះ​គឺ​ថា ​វា​អាច​ហោះ​ក្នុង​ល្បឿន​លឿន​បំផុត​រហូត​ដល់ ៣ ៥៤០ គីឡូម៉ែត្រ​ក្នុង​ម៉ោង និង ហោះ​ក្នុង​រយៈ​កម្ពស់​ខ្ពស់ៗ​រហូត​ដល់​ជាង ២០ គីឡូម៉ែត្រ​​ដែល​យន្តហោះ​ធម្មតា ឬ សូម្បី​តែ​យន្តហោះ​ចម្បាំង​​ស៊េរី​ទំនើប​​ៗ​ដទៃ​ទៀត​ក៏​​មិន​អាច​ធ្វើ​បាន​ដែរ​។

ក្នុង​មួយ​ម៉ោង វា​អាច​ហោះ​បាន ៣ ៥៤០ គីឡូម៉ែត្រ​ ប្រភព៖ ela.mobi




​ជា​ទូទៅ​​​​​​​​​​​នៅ​ក្នុង​រយៈ​​កម្ពស់​នេះ ម៉ាស៊ីន​យន្តហោះ​ដទៃ​ទៀត​នឹង​ជាប់​គាំង​ជា​មិន​ខាន​ដោយសារ​តែ​អាកាស​ធាតុ​ចុះ​ត្រជាក់​ខ្វះ​អុកស៊ីហ្សែន​។ ប៉ុន្តែ​សម្រាប់​ Lockheed SR-71 វិញ​គ្មាន​បញ្ហា​នោះ​ឡើយ​ត្បិតអី​វា​​ត្រូវ​បាន​​ផលិត​​ឡើង​ដោយ​បច្ចេកវិទ្យា​ខ្ពស់​មាន​​បំពាក់​ម៉ាស៊ីន​កម្ដៅ​ ហើយ​បើ​សិន​ជា​មាន​បញ្ហា​មិន​ស្រួល​ណា​មួយ​ វា​អាច​ប្រើ​មីស៊ីល​​ជំនួស​វិញ​​ដាំដូង​​​ក្បាល​ចុះ​មក​ក្រោម​ចុះចត​មក​លើ​ដី​តែម្តង​។

អ្វី​ដែល​ពិសេសៗ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា មីស៊ីល​ដែល​ចង់​បាញ់​ស្ទាក់​យន្តហោះ​នេះ​​មិន​ងាយ​ស្រួល​នោះ​ឡើយ ព្រោះ​វា​អាច​ហោះ​គេច​ចេញ​​មីស៊ីល​បាន​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ។ ​ទន្ទឹម​នឹង​នេះ​​ដោយ​ហេតុ​ថា វា​ហោះ​​ក្នុង​ល្បឿន​លឿន ធ្វើ​ឲ្យ​​ខ្យល់​​កកិត​នឹង​ខ្លួន​វា​បង្ក​ឲ្យ​​មាន​កម្ដៅ​​​​កើន​ឡើង​អាច​ឆេះ​យន្តហោះ​បាន។ តែ​នេះ​ជាការ​យល់​ខុស​ទាំង​ស្រុង ត្បិតអី​វា​អាច​​ធន់​​នឹង​កម្តៅ​បាន​រហូត​ដល់  ២៣០ អង្សា។

តាំង​ពី​ផលិត​​ឡើង​ដំបូង​មក​យន្តហោះ​នេះ​មាន​ត្រឹមតែ ៣២ គ្រឿង​តែ​ប៉ុណ្ណោះ ហើយ​គេ​កម្រ​ឃើញ​​​​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​បំពេញ​បេសកកម្ម​ដូច​មុន​​ទៀត​នោះ​ឡើយ​​ ព្រោះ​ថា​ឥឡូវ​អាមេរិក​មាន​យន្តហោះ​ស៊េរី​ថ្មីៗ លើក​លែង​តែ​មាន​ករណី​ពិសេស​ផ្សេង​​​ណា​មួយ​ដែល​មិន​ស្រួល​នៅ​ពេល​អនាគត​តែ​ប៉ុណ្ណោះ៕​

សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ! ​




ប្រែសម្រួល៖ ខេវិន
ប្រភព៖​ BBC & Wikipedia